អាណិតខ្លោចចិត្ត! ពេលទំនេរពីការសិក្សាក្មួយស្រីដើរជីកដំឡូងក្នុងព្រៃតែម្នាក់ឯង យកទៅលក់យកលុយចិញ្ចឹមម្ដាយនិងប្អូនៗ…(វីដេអូ)

កាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា​ ម៉ាក់យាយ សុវណ្ណដារ៉ា​ បានបង្ហោះពីជីវិតដ៏កំសត់មួយរបស់ប្អូនស្រីម្នាក់ ដែលទៅជីកដំឡូងយកទៅចិញ្ចឹមម្តាយ និងប្អូនៗ។ ជីវិតដល់កំសត់របស់ប្អូនស្រីត្រូវបានម្ចាស់គណនីហ្វេសប៊ុកបង្ហោះជាសាធារណៈ ដើម្បីចែកជូនដល់សប្បុរសធម៏មេត្តាជួយដល់ប្អូនស្រីម្នាក់នេះ គាត់ខំតស៊ូរៀនដល់ថ្នាក់ទី៥ហើយហើយរាល់ថ្ងៃនេះ ប្អូនត្រូវចេញពីរៀនទៅជីកដំបូងដើម្បីជួយដល់ម្តាយដើម្បីផ្គត់ផ្គង់គ្រួសារ។

ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះពីស្ថានភាពរបស់ប្អូនស្រីកំសត់ជិះកង់អត់មានចង្កូតត្រឹមត្រូវ (យកឈើមកច្នៃធ្វើជាចង្កូតកង់ ដើម្បីយកទៅដឹកដំឡូងយកលក់ ផ្គត់ផ្គង់គ្រួសារ)។

ម៉ាក់យាយ សុវណ្ណដារ៉ា​ គាត់បានបង្ហោះសារអមជាមួយនឹង វិដេអូរបស់ប្អូនស្រីថា “អណឹតណាសក្មេងស្រីដើជីកដំលូងក្នុងព្រៃយកមកលក់ដើម្បីចញ្ចឹមម្ដាយនឹងប្អូនៗនៅភូមិព្រៃព្រាល,ឃុំឃ្លាំងមាស,ស្រុកបវេល,ខេត្តបាត់ដំបង ទី១០.១.២០២១”។ ជាមួយគ្នានោះផងដែរម្ចាស់គណនីហ្វេសប៊ុកខាងលើ បានភ្ជាប់ជាមួយលេខទូរស័ព្ទរបស់ម្តាយប្អូនមានលេខ “ម្ដាយនាងមាន លេខ ០៨៨៥៣៩១ ៣១៤”៕

វីដេអូ៖