ដូចការសង្ស័យមែន! ក្មេងប្រុសពីរនាក់បានបាត់ខ្លួនពេញមួយថ្ងៃសង្ស័យថាលង់ទឹកស្រះ លុះដល់ម៉ោង៩យប់ស្រាប់តែ…

ខេត្តកំពង់ឆ្នាំង៖ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្មេងប្រុស២នាក់ដែលបាត់ខ្លួនពេញមួយថ្ងៃនាពេលនេះត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋបានរកឃើញសា ក ស ពហើយល ង់ទឹកស្រះមួយកន្លែងនៅក្បែរសាលារៀន ស្ថិតនៅភូមិតាឪ,ឃុំក្តុលសែនជ័យ,ស្រុកទឹកផុស,ខេត្តកំពង់ឆ្នាំង។

ក្មេងប្រុសដែលបាត់ខ្លួនកាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នោះ អាជ្ញាធរសមត្ថកិច្ចនិងប្រជាពលរដ្ឋបានចែកគ្នាដើររកតាមព្រែក និងទឹកស្រះដែលគេសង្ស័ យខ្លាំងជាងគេ។ ការរុករកក្មេងប្រុសទាំងពីរនាក់នេះបានប្រើរយៈពេលអស់ជាង៩ម៉ោងទើបរកឃើញដោយបានល ង់ស្លា ប់ក្នុងស្រះទឹកមួយក្នុងភូមិ ក្បែរសាលារៀន ។
បន្ទាប់ពីបាត់ក្មេងប្រុសមិនឃើញអ្នកស្រុកក៏បានចាត់គ្នាឲ្យរក មុនដំបូងគឺរកនៅក្នុងទឹកស្រះនេះអស់ច្រើនម៉ោងតែមិនឃើញ ក៏ចាត់គ្នាឲ្យរកក្នុងព្រៃទៀតរហូតដល់ម៉ោង៩យប់ ទើបប្រទះឃើញសា ក ស ពនៅក្នុងស្រះទឹកតែម្តង។

មូលហេតុដែលបណ្តាលឲ្យក្មេងរ ង គ្រោះទាំងពីរនាក់ល ង់ទឹកស្លា ប់នេះ គឺបណ្តាលមកពីក្មេងបាននាំគ្នាមកលេងក្រោយផ្ទះ ហើយឪពុកម្តាយរវល់តែលក់នៅឯខាងមុខផ្ទះ ហើយដឹងថាកូនលេងដូចរាល់ដងពេលបាត់ទើបឆោឡោនាំគ្នារករហូតដល់ម៉ោង៩យប់ទើបរកឃើញស ពក្មេងប្រុសរ ង​ គ្រោះនេះ។

ក្មេងប្រុសដែលបាត់ខ្លួនទាំងពីរនាក់នេះម្នាក់ឈ្មោះ វី ជីវ៉ាន់ ភេទប្រុស អាយុ៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជាតិ រិទ្ធី ភេទប្រុស អាយុ៤ឆ្នាំ រស់នៅភូមិតាឪ,ឃុំក្តុលសែនជ័យ,ស្រុកទឹកផុស,ខេត្តកំពង់ឆ្នាំង។ សា ក ស ពក្មេងប្រុសរ ង គ្រោះបានប្រគល់ឲ្យទៅក្រុមគ្រួសារហើយបន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យដោយសន្និដ្ឋានដំបូងករណីនេះពិតជាស្លា ប់ដោយលង់ទឹកពិតប្រាកដមែន៕