គួរឲ្យសង្វេគណាស់! ប្រពន្ធអង្គុយយំនៅនឹងមុខសពប្ដីដែលបានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារ…

ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចប្រឡាយទឹកស្ថិតនៅភូមិខ្វាវ​,ឃុំរំលេច,ស្រុកបាកាន,ខេត្តពោធិ៍សាត់។ ជនរ ង គ្រោះត្រូវបានគេស្គាល់ឈ្មោះ សោម សុផាន ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ.ឃុំកើតហេតុខាងលើ។

ជនរ ង គ្រោះត្រូវបានគេដឹងជិះកង់ចេញតូបលក់ស្រាមួយកន្លែងទាំងស្រវឹ ងស្រាទៀតផង ថែមទាំងមានស្រា១ដបទឹកសុទ្ធផងដែរលុះដល់កន្លែងកើតហេតុបានជ្រុលធ្លាក់ទឹកប្រឡាយ កង់សង្កត់ពីលើបណ្ដាលឲ្យឈ្ល ក់ទឹកស្លា ប់បែបនេះ ដូច្នេះករណីនេះអាចបណ្ដាលមកពីគាត់ស្រវឹ ងស្រាខ្លាំងឬងងឹតមុខទើបជិះកង់ធ្លាក់បែបនេះ បច្ចុប្បន្នសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ស ពជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕