ញាក់សាច់តែម្ដង! គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ០៣ គ្រឿងបុកគ្នាលាន់ដូចរន្ទះ បណ្ដាលឲ្យមនុស្សជាច្រើននាក់…

ខេត្ដព្រះសីហនុ៖ នៅវេលាម៉ោងប្រហែល០៣យប់រំលងអាធ្រាត្រថ្ងៃទី០៨ឈានចូល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះ នៅចន្លោះ​គីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិត​ក្នុង​ភូមិស្ទឹងច្រាល,ឃុំអូរបាក់រទេះ,ស្រុកកំពង់សីលា,ខេត្ត​ព្រះសីហនុ មានគ្រោះ ថ្នា ក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងរថយន្តចំនួន០៣គ្រឿងបុ កប៉ះគ្នា បណ្តាលឲ្យមនុស្សចំនួន០៥នាក់រ ងរបួ សធ្ងន់និងស្រាល។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តទាំង០៣ ទិសដៅស្របគ្នា ព្រះសីហនុ-ភ្នំពេញ ក្នុងនោះរថយន្តទី១ជារថយន្ត កុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ 3F-0194 អ្នកបើកបរ ឈ្មោះ លាង ផល្លី ភេទប្រុស អាយុ​៣០ឆ្នាំ មានទីលំនៅភូមិក្រាំងស្បូវ,ឃុំក្រាំងស្បូវ,ស្រុកឈូក,ខេត្តកំពត​ (រ ងរបួ សស្រាល)។

រថយន្តទី២ ម៉ាកហុីណូពាក់ស្លាកលេខភ្នំពេញ 3A-1307 អ្នកបើកបរ​ឈ្មោះ កង ង៉ែត ភេទប្រុស អាយុ​៦០ឆ្នាំ មានទីលំនៅស្ថិតភូមិគីរីវន្ត,ឃុំត្រពាំងក្រឡឹង,ស្រុកភ្នំស្រួច,ខេត្តកំពង់ស្ពឺ​(រ ងរបួ សដូចគ្នា) រថយន្តទី៣ ម៉ាកHUMER ពាក់ស្លាកលេខភ្នំពេញ 2BS-0015 អ្នកបើកបរ​ឈ្មោះ ថាំង គួហួយ ភេទប្រុស អាយុ​៣០ឆ្នាំ ជនជាតិ​ចិន រ ងរបួ សធ្ងន់ និងមានអ្នករួមដំណើរក្នុងរថយន្តទី៣នេះ ជាជនជាតិចិនប្រុស ស្រីចំនួន០២នាក់ទៀត មិនស្គាល់ឈ្មោះ រ ងរបួ សធ្ងន់។

ក្រោយហេតុការណ៍នេះសមត្ថកិច្ចចម្រុះបានចេញអន្តរាគមន៍ បញ្ជូនជនរងគ្រោះ​ទាំង០៥នាក់ទៅសង្រោះនៅមន្ទីពេទ្យបង្អែកស្រុកស្រែអំបិលខេត្ត​កោះកុង ចំណែក​រថយន្តទាំងបីគ្រឿងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕