ស្លុតចិត្តណាស់! ក្មេងស្រីអាយុ៦ឆ្នាំម្នាក់បានស្លាប់មួយរំពេច រីឯឪពុកម្ដាយរងរបួសធ្ងន់ ដោយសារតែ…

កណ្ដាល៖ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះ ថ្នា ក់ចរាចរណ៍រថយន្តដឹកដែកបុ កម៉ូតូបណ្ដាលឲ្យក្មេងស្រីអាយុ៦ឆ្នាំម្នាក់ស្លា ប់ និងឪពុករ ងរបួ សធ្ងន់ ស្ថិតក្នុងភូមិភូមិព្រែកល្វា,ឃុំព្រែកតាកូវ,ស្រុកខ្សាច់កណ្ដាល,ខេត្តកណ្ដាល។

រថយន្តដឹកដែក ពាក់ស្លាកលេខ ភ្នំពេញ 3B-7967។ ជនរ ង គ្រោះជាក្មេងស្រីអាយុ ៦ឆ្នាំ ឪពុកជាកម្មករសំណង់រ ងរបួ សធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងប្រពន្ធជាអ្នកអនាម័យ។

មុនពេលកើតហេតុជនរ ង គ្រោះនិងឪពុកបានជូនស្រ្តីជាម្ដាយទៅភ្នំពេញដើម្បីចូលធ្វើការ តែអកុសលពេលធ្វើដំណើរត្រឡប់មកផ្ទះវិញមិនទាន់ដល់ផង ក៏ជួបគ្រោះ ថ្នា ក់ចរាចរណ៍បណ្ដាលឲ្យស្លា ប់កូននិងឪពុករ ងរបួ សធ្ងន់។

សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ វាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានស្រុកខ្សាច់កណ្ដាល ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ រីឯស ពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕