អាសូរណាស់! ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់គ្រាន់តែដើរចូលបន្ទប់ទឹកសោះ បែរជាស្លាប់បាត់បង់ជីវិត ដោយសារ…

ភ្នំពេញ៖ ក្មេងប្រុសម្នាក់អាយុទើបតែ១១ឆ្នាំដើរចូលក្នុងបន្ទប់ទឹក ស្រាប់តែឆ្លងចរន្តអគ្គិសនីឆ ក់ស្លា ប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ៣៦,ផ្ទះលេខ២៦២,ផ្លូវ៦៤៤,ក្រុម១៨,ភូមិដើមម៉ាក្លឿ,សង្កាត់ច្បារអំពៅទី១,ខណ្ឌច្បារអំពៅ,រាជធានីភ្នំពេញ។

ស ពក្មេងប្រុសខាងលើមានឈ្មោះ វ៉ាត យូចិន ភេទប្រុស អាយុ១១ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅបន្ទប់ជួលខាងលើ មានស្រុកកំណើតនៅភូមិជ្រោយស្តៅ,ឃុំស្តៅ,ស្រុកថ្មគោល,ខេត្តកណ្តាល (មានស្នាមឆ ក់នៅកន្លែងមេដៃ ២កន្លែង)។

យោងតាមការបញ្ជាក់ពីអ៊ំប្រុសរបស់ជនរ ង គ្រោះដែលជកម្មករសំណង់បានឲ្យដឹងថា មុនពេលកើតហេតុជនរ ង គ្រោះទើបមកនៅជាមួយគាត់បាន៣/៤ខែ ដើម្បីមករៀនសូត្រ ចំណែកឪពុកម្តាយទៅធ្វើជាពលករគេនៅប្រទេសថៃ លុះដល់ថ្ងៃកើតហេតុគាត់កំពុងអង្គុយហូបសាច់គោអាំងនៅមុខបន្ទប់ជួល ស្រាប់តែលឺសំឡេងព្រុះ លុះចូលទៅមើលឃើញជនរ ង គ្រោះចូលក្នុងបន្ទប់ទឹកឃើញក្បាលឌុយអំពូលធ្លាក់លើឥដ្ឋ ក៏ប្រញាប់ដកឌុយហើយស្រែកហៅអ្នកជិតខាងឲ្យជួយលើកជនរ ង គ្រោះទៅមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ ពេទ្យថាស្លា ប់ហើយមិនអស់ចិត្តក៏ទៅគ្លីនិក២១៥ ចាក់អង្រែក្រោមក៏ថាស្លា ប់ទៀត ទើបយកមកផ្ទះជួលវិញហើយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើកំណត់ហេតុនិងប្រគល់ស ពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕