ស្មានតែរឿងអីធំដុំ! កូនចិត្តអប្រិយហ៊ានលើកដៃទាញកាំភ្លើងដេញបាញ់ឪពុកម្ដាយ គ្រាន់តែឪពុកម្ដាយ…

ស្ទឹងត្រែង៖ ករណីនេះបានកើតមានឡើង នៅភូមិណាអូង,ឃុំស្រែសំបូរ,ស្រុកបុរីអូរស្វាយសែនជ័យ,ខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។ យុវជនម្នាក់ ត្រូវសមត្ថកិច្ចនគរបាលឃា ត់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹ ងហើយទាញកាំ ភ្លើ ងកែច្នៃដេញបា ញ់ឪពុកម្តាយបង្កើតខ្លួនឯង។

ជនសង្ស័ យមានឈ្មោះ ទ្បាត់ ដែង អាយុ២២ឆ្នាំ ជនសង្ស័ យដែលសមត្ថកិច្ចឃា ត់ខ្លួនខាងលើនេះ គឺជាកូនបង្កើតរបស់ជនរ ង គ្រោះជាឪពុកឈ្មោះ កិក ទ្បា អាយុ៥៣ឆ្នាំ ដោយបានដេញបា ញ់ឪពុកម្ដាយខ្លួនឯង មូលហេតុផឹកស្រាស្រវឹ ងត្រូវឪពុកម្តាយស្តីបន្ទោស។

ករណីនេះមិនបណ្តាលអោយមនុស្សរ ងរបួ សទេ ដោយសារជនរ ង គ្រោះជាឪពុកនិងម្ដាយបានរត់គេចចេញទាន់។ ក្រោយហេតុការណ៍កើតឡើងជនសង្ស័ យ ត្រូវបាននគរបាលប៉ុស្តិ៍ឃុំអូរស្វាយឃា ត់ខ្លួនដើម្បី កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕