ស្លុតចិត្តណាស់! ពលករខ្មែរនៅកូរ៉េម្នាក់ប្រឹងធ្វើការយកលុយឲ្យកូនរៀនដល់ចប់ តែអកុសលក៏ស្លាប់បាត់បង់ជីវិត ដោយសារ…

ហ្វេសប៊ុក៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ មានដំណឹងដ៏សែនក្រៀមក្រំមួយបានកើតឡើងចំពោះក្រុមគ្រួសារជនរ ង គ្រោះ ដោយមានពលរដ្ឋខ្មែរម្នាក់ទៀតហើយ ដែលបានស្លា ប់ បាត់បង់ជីវិតនៅប្រទេសកូរ៉េ ។

នេះបើយោងតាមគណនិហ្វេសប៊ុកផេកឈ្មោះ(រៀនភាសារកូរ៉េ III – Learn Korean III) បានបង្ហោះបញ្ជាក់ថា «ខ្មែរយើងស្លាប់ម្នាក់ទៀតហើយ😭🥺 សូមចូលរួមរំលែកទុក្ខផង គាត់ឈ្មោះ​ មាស​ សាវឿន​ អាយុ៤៨ឆ្នាំ​ ធ្វេីការនៅតំបន់​ មុកផូ​ ថេប៊ូល​ (០៦១) បានជួបគ្រោះ ថ្នា កចរាចរណ៍​ បាត់បង ជីវិត​នៅកន្លែងកេីតហេតុពេលចេញពីថែមម៉ោងការងារយប់មិញវេលាម៉ោង​ ៩​:៤០នាទី​ ។ គាត់មានទីលំនៅ​ភូមិចក,ឃុំត្រពាំងសាប,ស្រុកបាទី,ខេត្តតាកែវ​។ គាត់មកប្រទេសកូរ៉េប្រឹងរកលុយចិញ្ចឹមកូន​ដេីម្បីអោយកូនរៀនអោយចប់​ ប៉ុន្តែមកជួបរឿងអកុសលបែបនេះ​ បងប្អូនញាតិមិត្តដែលគាត់​ អាចជួយឧបត្ថម្ភដល់គ្រួសារគាត់ផងតាមរយះលេខកុង​ ធនាគារ​ Hana : 722-910324-33407 preung sopheap ទំនាក់ទំនងសាកសួរ​ :​ 010-6466-6168»៕