កុំចេះតែហ៊ាន! បុរសម្នាក់ខឹងប្រពន្ធពូកែដើរផ្ទះគេមិនចេះនៅផ្ទះ ក៏សម្រេចចិត្តធ្វើរឿងនឹកស្មានមិនដល់មួយ…
ខេត្តបន្ទាយមានជ័យ៖ ដោយសារតែខឹ ងប្រពន្ធមិនដែលនៅផ្ទះដើរនៅតែផ្ទះគេពេក ខឹ ងដុ តផ្ទះខ្លួនឯងឆេះអស់គ្មានសល់ហើយត្រូវបានកម្លាំងនគរបាលឃា ត់ខ្លួនបុរសជាប្តីនៅវេលាម៉ោង១២ថ្ងៃទី០៥ មករា ឆ្នាំ២០២១ ស្ថិតភូមិអូរអំពិល,ឃុំទួលពង្រ,ស្រុកម៉ាឡៃ,ខេត្តបន្ទាយមានជ័យ។
មន្ត្រីអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានប្រាប់ថា បុរសដែលដុតផ្ទះចោលមានឈ្មោះ យ៉ុន យាន អាយុ៤៤ឆ្នាំ (មុខរបបមិនពិតប្រាកដ) រស់នៅភូមិកើតហេតុខាងលើដែលមានប្រពន្ធនិងកូន។
មន្ត្រីនគរបាលបានបញ្ជាក់ថា នៅពេលដែលមានករណីអគ្គិភ័យឆេះផ្ទះខាងលើ កងកម្លាំងនគរបាលបានចុះជួយអន្តរាគមន៍ហើយមានស្ត្រីម្នាក់ដែលអះអាងថា ជាម្ចាស់ផ្ទះបានប្តឹងភ្លាមៗថា ឈ្មោះ យ៉ុន យាន(ដែលជាប្តីរបស់ខ្លួន) បានដុ តផ្ទះបណ្តាលឆាបឆេះអស់ទាំងស្រុង។ ផ្ទះជាប្រភេទឈើប្រក់ស័ង្កសី ប្រវែង៨ម៉ែត្រគុណ៦ម៉ែត្រ និងសម្ភារក្នុងផ្ទះឆេះអស់គ្មានសល់។
មន្ត្រីនគរបាលបានបញ្ជាក់ថា ភ្លាមៗនោះកម្លាំងនគរបាលបានឃា ត់ខ្លួនឈ្មោះ យ៉ុន យាន ដែលធ្វើសកម្មភាពដុតផ្ទះឆេះអស់គ្មានសល់។ បុរសជាប្តីរូបនេះបានប្រើប្រាស់គ្រឿ ងញៀ នអាចបណ្តាលបែ កថ្នាំហើយខឹងប្រពន្ធផងដុ តផ្ទះចោលតែម្តង។
មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយឃា ត់បុរសជាប្តីដែលប្រពន្ធចោតទដុ តផ្ទះចោលហើយបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីសាកសួរបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដុ តផ្ទះពិតមែន ព្រោះតែខឹងនិងប្រពន្ធមិននៅផ្ទះដើរលេងតែផ្ទៈអ្នកជិតខាង៕