ហ៊ានខ្លាំងណាស់! កំហុសតិចតួចធ្វើអោយក្លាយជាធំ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនដោយសារតែ…

ខេត្តកណ្ដាល៖ នគរបាលខេត្តកណ្តាលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ឃា ត់ខ្លួនបានហើយខ្មា ន់កាំ ភ្លើ ងដែលបា ញ់គម្រា មសមត្ថកិច្ចចំនួន៧គ្រា ប់បានហេីយ​ នៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ខណះកើតហេតុតាំងពីម៉ោង១និង៣០នាទីរសៀល។

សូមបញ្ជាក់ថាកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះ ថ្នា ក់ ចរាចរណ៍មួយបានកើតឡើងប ង្កដោយបុរសម្នាក់បើករថយន្តដឹកទំនិញបើកបុ កនឹងបង្គោលភ្លើ ងបំភ្លឺផ្លូវសាធារណៈ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍សំពៅពូនក៏បានឃា ត់ខ្លួននិងហៅជនប ង្កមកកាន់ប៉ុស្តិ៍ដើម្បីសាកសួរធ្វើយ៉ាងណាឱ្យក្រុមហ៊ុនរបស់ជនប ង្កមកធ្វើការដោះស្រាយសងបំណុលការខូ ចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

ក្រោយពេលធ្វើការសាកសួរ ស្រាប់តែជនប ង្កខាងលើរត់ចូលក្នុងបន្ទប់ប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន រួចទាញកាំ ភ្លើ ងអាកាចំនួនបីដើមដែលទុកក្នុងប៉ុស្តិ៍ និងបា ញ់ចំនួន៧គ្រា ប់ឡើងលើដើម្បីគំរាមសមត្ថកិច្ច៕