អាសូរណាស់! ដោយសារតែការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលអោយបុរសម្នាក់ស្លាប់មួយរំពេច…

កំពង់ឆ្នាំង៖ ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ នៅត្រង់ស្ពានថ្មមួយកន្លែងនៅភូមិគ្រោះ,ឃុំរលាប្អៀរ,ស្រុករលាប្អៀរ,ខេត្តកំពង់ឆ្នាំង។ បុរសម្នាក់ត្រូវបានគេប្រទះឃើញជិះម៉ូតូធ្លាក់ស្ពាន ហើយម៉ូតូសង្កត់ពីលើបណ្តាលអោយស្លា ប់។

ជនរ ង គ្រោះឈ្មោះ យិន សុខឡា អាយុ៣២ឆ្នាំ មានលំនៅភូមិគ្រោះ,ឃុំរលាប្អៀរ,ស្រុករលាប្អៀរ,ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E.9635 តាមផ្លូវលំចេញពីភូមិព្រៃក្រោល ទៅដល់ភូមិតាលោ ទៅដល់ចំណុចកើតហេតុមិនដឹងមូលហេតុអីបានជាធ្លាក់ស្ពានចូលក្នុងទឹក បណ្តាលអោយស្លា ប់ ដោយសារម៉ូតូសង្កត់ពីលើជនរ ង គ្រោះ។

សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីបើកបរម៉ូតូក្នុងល្បឿនលឿន នៅពេលដែលផ្លូវនោះស្ងាត់មិនសូវមានអ្នកបើកបរឆ្លងកាត់ ហើយមកដល់កន្លែងកើតហេតុ យកចង្កូតមិនទាន់បណ្តាលអោយធ្លាក់ផ្លូវចូលទៅក្នុងទឹក ត្រូវម៉ូតូសង្កត់ពីលើបណ្តាលអោយស្លា ប់៕