អាណិតគាត់ណាស់!!!​ ទៅឃ្វាលគោ​ រអិលធ្លាក់ចូលក្រលក្រលៀតភ្នំ​ ជាប់​នឹងថ្ម​ចុងក្រោយ…..

ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅ​ភូមិ​អន្លង់​ផេ ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង ខណៈមាន​ក្មេងប្រុស​ម្នាក់ ទៅ​ឃ្វាលគោ​ បាន​ធ្លាក់ចូល​ចន្លោះ​ថ្ម​ល្អាង​ខ្ចា​ង គាប​ជាប់​ខ្លួន​ ក្រុម​ជួយសង្គ្រោះ​បាន​ប្រើ​រយ:ពេល​អស់​ជាច្រើន​ម៉ោង រហូតមកដល់​រសៀល​ថ្ងៃ​ដដែល ទើប​អាចជួយ​សង្គ្រោះបាន ដោយ​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ។

ក្មេងប្រុស​ដែល​ធ្លាក់​គាប​ជាប់​ចន្លោះ​ថ្ម​មានឈ្មោះ សុខ ឡាយ ភេទ​ប្រុស អាយុ១៧ឆ្នាំមានទីលំនៅនៅភូមិកើតហេតុខាងលើ៕ដូចនេះសូមមានការប្រុងប្រយ័ត្នខ្ពស់ទោះទៅទីណាក៏ដោយ៕

 

%d bloggers like this: