ដូចខ្វះការងារធ្វើ! បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយសារវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុង….

ខេត្តបាត់ដំបង៖ (ដំណឹងបឋម) នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង06:30នាទីព្រឹក សមត្ថកិច្ចបានធ្វើការឃា ត់ខ្លួនបុរសម្នាក់ មានឈ្មោះ យួស តុលា អាយុ២៩ឆ្នាំ បន្ទាប់ពីយកឈើជ្រុងវាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិនៅក្នុងវត្តចំនួន០២ រួមមាន៖

ទី១. វត្តអូរជុំឧត្តសាមគ្គី ស្ថិតក្នុងភូមិអូរ,ឃុំសន្តិភាព,ស្រុកសំពៅលូន,ខេត្តបាត់ដំបង និងទី២. វត្តសុវណ្ណគីរី តាស្តា ស្ថិតក្នុងភូមិតាស្តា,ឃុំតាស្តា,ស្រុកសំពៅលូន,ខេត្តបាត់ដំបង បច្ចុប្បន្នជនសង្ស័ យកំពុងធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន,ខេត្តបាត់ដំបង់។ សម្រាប់ព័ត៌មានលម្អិតនឹងជម្រាបជូននាពេលក្រោយ៕