ភ័យលួសព្រលឹង ! យុវជនមួយក្រុមនាំគ្នាទៅបោះតង់ដេកក្នុងព្រៃ លុះព្រឹកឡើងក៏ជួបរឿងនឹកស្មានមិនដល់មួយ…(មានវីដេអូ)

បរទេស៖ ថ្មីៗនេះមានរឿងដ៏គួរភ្ញាក់ផ្អើលនិងកម្រខ្លាំងមួយដោយ មានយុវជនមួយក្រុមបានជួបនឹងពីងពាងមួយសម្បុកធំមកទំពីលើតង់របស់គេ យ៉ាងគគ្រឹកគគ្រេង ដែលនេះជាករណីដ៏កម្រនឹងមិនធ្លាប់កើតឡើងកាលពីពេលកន្លងមកសោះ។

ដោយឡែកយោងតាមគណនីហ្វេសប៊ុក Ake Theeranan បានបង្ហោះរូបភាពនិងវីដេអូបង្ហាញពីពូជពីងពាងប្រភេទម្យ៉ាង ដែលបានមកតោងពេញលើតង់ដែលគេសម្រាកនៅក្នុងព្រៃ ខណៈពេលម៉ោង៤ទៀបភ្លឺដោយរូបគេមានអាការៈឈឺត្រង់ទ្រូងហើយរៀបនឹងបើកតង់ចេញ ប៉ុន្តែរំពេចនោះក៏ឃើញស្អីខ្មៅៗពេញផ្នែកខាងក្រៅនៃតង់(ស្រដៀងផ្កាយ)ហើយក៏បញ្ចាំងពិលមើលទើបដឹង ជាពីងពាងដ៏ច្រើនសន្ធឹកសន្ធាប់ទៅវិញ ធ្វើឲ្យរូបគេមិនហ៊ានចេញក្រៅតង់ដោយរង់ចាំដល់ព្រឹកឡើងវិញ។

គួរបញ្ជាក់ដែរថាសត្វល្អិតមួយប្រភេទនេះមានឈ្មោះ Harvestmenឬ ក៏ Daddy Longlegs ដែលវាមិនមានជាពីងពាងនោះទេ ដោយសារតែពីងពាងធម្មតាមានភ្នែក៨ ចំណែកវាមានតែភ្នែក២តែប៉ុណ្ណោះ វាក៏មិនអាចផលិតសរសៃសូត្របានឡើយ ជាងនេះទៅទៀតគឺវាមិនមានពិសដែលអាចបង្កគ្រោះ ថ្នា ក់ដល់មនុស្សបាននោះទេ ចំណែកចំណីអាហារដែលពួកគេសុីគឺមានតែសត្វល្អិតតូចៗតែប៉ុណ្ណោះ៕

វីដេអូ៖