គួរឲ្យអាណិតណាស់! ស្រ្តីម្នាក់បានសម្រាលកូនក្នុងបន្ទប់ទឹកម្នាក់ឯង ខណៈដែលប្ដីរត់ចោលទៅមានស្រីថ្មី…..

រាជធានីភ្នំពេញ​ ៖ កងសង្គ្រោះបន្ទាន់៧១១បានជួយសង្គ្រោះ បងស្រីម្នាក់ដែលសម្រាលកូននៅក្នុងបន្ទប់ទឹក(បន្ទប់ជួល)តែម្នាក់ឯង (ខណៈប្តីចុះចោលទៅមានស្រីថ្មីបាត់) កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

បងស្រីត្រូវបានរថយន្តសង្គ្រោះរបស់ក្រុមសង្គោះ៧១១ នៃកងពលតូចលេខ៧០ ចុះជួយសង្គ្រោះនិងដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង។ ដោយសារប្អូនស្រីឆ្លងទន្លេពុំមានប្តីនិងមានជីវភាពខ្វះខាតទៀតនោះ ក្រុមសង្គ្រោះបានផ្តល់ថវិកាបន្តិចបន្តួចជូនដល់ប្អូនស្រីថែមទៀត។ អ្វីដែលរំភេីបនោះ​គឺអរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដែលបានជួយសម្ភពដល់បងស្រីយ៉ាងយកចិត្តទុកដាក់ថែមទៀតផង៕