រន្ធត់ណាស់! បុរសម្នាក់កំពុងជិះកង់ហាត់ប្រាណតាមផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងបុកពេញទំហឹង បណ្ដាលអោយ….

កណ្ដាល៖ អ្នកហាត់ប្រាណម្នាក់បានរ.ងរបួ.ស.បា.ក់ជើងខាងស្ដាំ ខណៈកំពុងធាក់កង់ហាត់ប្រាណក៏ត្រូវរថយន្តធន់ធំដាច់ហ្វ្រាំងមកបុ.កពេញទំ.ហឹង កាលពីវេលាម៉ោង ០៦និង៣០នាទីព្រឹកថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខ ច្រកចូលបន្ទាយសុវត្ថិភាពK12,លើផ្លូវជាតិលេខ២១,ស្ថិតនៅភូមិព្រែកសំរោង៣,សង្កាត់តាខ្មៅ,ក្រុងតាខ្មៅ,ខេត្តកណ្ដាល។

សមត្ថកិច្ចឱ្យដឹងថា បុរសរ.ង.គ្រោះជាអ្នកជិះកង់ ឈ្មោះ អ៊ុក រ៉ាស៊ី អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រែកតាឡុង,សង្កាត់ចាក់អង្រែក្រោម,ខណ្ឌមានជ័យ(រ.ងរបួ.ស.បា.ក់.ភ្លៅខាងស្ដាំ ត្រូវបានមិត្តភ័ក្រ្តដឹកយកទៅស.ង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ) រីឯរថយន្តបង្ក ម៉ាកASIA GRANTO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-3634 បើកបរដោយឈ្មោះ ផួយ វណៈ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកត្រែង,សង្កាត់សិត្បូ,ក្រុងតាខ្មៅ,ខេត្តកណ្ដាល ត្រូវបានឃា.ត់ខ្លួន។

សមត្ថកិច្ចឱ្យដឹងទៀតថា មុនពេលកើតហេតុរថយន្តបើកក្នុងទិសដៅពីត្បូងទៅជើងមកដល់ចំណុចកើតហេតុខាងលើ បានដាច់ហ្រ្វាំងរួចរ៉េចង្កូតមកឆ្វេងក៏បានបុ.កជាមួយកង់ជិះក្នុងទិសដៅពីត្បូងទៅជើង(ស្របទិសគ្នា)បណ្ដាលអ្នកជិះកង់រ.ងរបួ.សបា.ក់.ជើងស្ដាំតែម្ដង។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុមកពីអ្នកបើកបររថយន្តបើកបរខ្វះការប្រុងប្រយ័ត្នមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឲ្យបានត្រឹមត្រូវមុននឹងចេញដំណើរទើបបណ្ដាលឲ្យដាច់ហ្រ្វាំងរេចង្កូតទៅបុ.កអ្នកជិះកង់។ ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមតិវិធី ៕