រន្ធត់ចិត្តណាស់! ឪពុកម្ដាយបាត់កូនមួយយប់ លុះព្រឹកឡើងទទួលបានដំណឹងថាកូនស្រីបានស្លាប់បាត់ទៅហើយ….

កំពង់ឆ្នំាង៖ ប្រទះឃើញសា.ក.ស.ពមនុស្សស្រីម្នាក់ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ រហូតមកដល់ព្រឹកថ្ងៃទី០៤ ខែឆ្នាំដ៏ដែល នៅចំនុចផ្លូវថ្មី,ភូមិអ្នកតាតាំង,ឃុំឆ្នុកទ្រូ,ស្រុកបរិបូណ៍,ខេត្តកំពង់ឆ្នាំង។

ជនរ.ង.គ្រោះមានឈ្មោះ វណ្ណ រដ្ធា ភេទស្រី អាយុប្រហែលជា២០ឆ្នាំជាង រស់នៅក្នុងភូមិកើតហេតុខាងលើ តាមប្រភពពីមិត្តភក្តិជនរ.ង.គ្រោះបានប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២០ ពេលដែលត្រឡប់ពីរៀនវិញជនរ.ង.គ្រោះបានជិះបាឡាស្មាច់មួយគ្រឿង ចំឡងមិត្តភក្រ័ដាក់តាមផ្ទះដូចសព្វមួយដង រួចហើយក៏បើកបាឡាសំដៅមកផ្ទះនៅម៉ោង៧:០០នាទីល្ងាច លុះក្រុមគ្រួសារចាំបាត់ៗដោយពុំឃើញត្រឡប់មកផ្ទះយូពេក ក៏នាំគ្នាដើររកអស់រយៈពេលមួយយប់ លុះដល់ព្រឹកឡើងក៏ប្រទះឃើញសា.ក.ស.ពអណ្ដែតទឹកនៅចំនុចកន្លែងកើតហេតុខាងលើ។

សាក.ស.ពត្រូវអាជ្ញាធរភូមិឃុំនិងប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំឆ្នុកទ្រូ បានប្រគល់ឲ្យក្រុមគ្រួសារស.ព ដើម្បីរង់ចាំមន្ត្រីជំនាញកុសលវិច្ច័យដើម្បីពិនិត្យសាក.ស.ព ហើយចំពោះករណីនេះនៅមិនទាន់ដឹងពីមូលហេតុ.ស្លា.ប់របស់ជនរ.ង.គ្រោះនៅឡើយ៕