ឪពុកម្ដាយណាមិនតក់ស្លុត! ក្នុងពេលដ៏ខ្លីកូនប្រុសជាទីស្រលាញ់ដល់ទៅពីរនាក់បានស្លាប់ទៅព្រមគ្នា ដោយសារ….

ពោធិ៍សាត់៖ ហេតុការណ៍បង្ករអោយមានការភ្ញាក់ផ្អើលក្រោយពីប្រទះឃើញសា.ក.ស.ពនៅវេលាម៉ោងប្រហែល៤ល្ងាច ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចអណ្តូងទឹក(អាអិចកកាយ)ជម្រៅប្រហែល៤ម៉ែត្រ ខាងជើងផ្ទះចម្ងាយប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិទានព្រៃ,ឃុំឈើតុំ,ស្រុកក្រគរ,ខេត្តពោធិ៍សាត់។

សា.ក.ស.ពទាំង២នាក់មាន៖ទី១/ឈ្មោះ គា តុលា អាយុ៦ឆ្នាំ ភេទប្រុស ជជាតិខ្មែរ,ទី២/ឈ្មោះ គា សីហា អាយុ៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ (បងប្អូនបង្កើត)។ មានឪពុកឈ្មោះ សាន គា អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករម្តាយឈ្មោះ វ៉ែន ចាន់ អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ។

មុនពេលកើតហេតុវេលាម៉ោងប្រហែល១៥និង១៥នាទី ឪពុករបស់ក្មេងរ.ង.គ្រោះបានដឹកក្របីចេញពីផ្ទះយកទៅឲ្យទឹកនៅស្ទឹងខ្សាច់ហាប ចម្ងាយពីផ្ទះហែល៣០០ម៉ែត្រ ។ ចំណែកប្រពន្ធកំពុងសារស្រូវនៅលានខាងក្រោយផ្ទះ ជនរ.ង.គ្រោះ២នាក់បងប្អូនកំពុងនាំគ្នារត់លេងមុខផ្ទះ រហូតដល់ម៉ោងប្រហែល៣រសៀល ឪពុកនិងម្តាយត្រឡប់មកផ្ទះបានបាត់កូន ទើបទាំងពីរនាក់ប្តីប្រពន្ធឆោឡោនាំគ្នាដើរកកូនរហូតដល់ម៉ោង៤ល្ងាច ម្តាយបានឃើញស្បែកជើងរបស់កូននៅមាត់អណ្តូង គាត់បានសន្និដ្ឋានថា កូនរបស់គាត់ច្បាស់ជាលង់ទឹកអណ្តូងនឹងហើយ។

គាត់បានស្រែកហៅឈ្មោះ គីម ខុន អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិ-ឃុំកើតហេតុ (ត្រូវជាបងជីដូនមួយ) ពេលគាត់ចុះរាវក្នុងជម្រៅប្រហែល៤ម៉ែត្រ បានរកឃើញសា.ក.ស.ពក្មេងទាំងពីរនាក់បងប្អូនបានលង់ទឹកស្លា.ប់នៅកន្លែងកើតហេតុបាត់ទៅហើយ។ ស.ពក្មេងរ.ង.គ្រោះទាំងពីរនាក់បងប្អូនខាងលើ ក្រោយពីការពិនិត្យរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចក៏ប្រគល់ជូនឪពុកម្តាយដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕