អាសូរណាស់! យុវជនមួយរូបបានស្លាប់បាត់បង់ជីវិតក្នុងពេលដ៏ខ្លី ដោយសារជួបហេតុការណ៍…..

ភ្នំពេញ៖ មានករណីគ្រោះ.ថ្នា.ក់ចរាចរណ៍មួយបានកើតឡើងបណ្ដាលអោយបុរសម្នាក់ស្លា.ប់.បាត់.បង់ជីវិតគួរឲ្យអាណោចអធ័ម បន្ទាប់ពីជិះម៉ូតូលឿនពេកមិនប្រយត្ន័ជ្រុលទៅបុ.ករថយន្តកំពុងឆ្លងផ្លូវ ចេញពីផ្ទះសំណាក់ពេញទំហឹង ស្ថិតតាមបណ្ដោយផ្លូវបេតុងចំណុចមុខផ្ទះសំណាក់ សារិការ២ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ស.ពជនរ.ង.គ្រោះឈ្មោះ សីហា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបចុងភៅមួយកន្លែង មានស្រុកកំណើត ស្រុកល្វាឯម ខេត្តកណ្ដាល នៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហ្សូម័អ៊ិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1GM-9251 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តធុនត្រា ពាក់ផ្លាកលេខភ្នំពេញ 2AM-8866 ធ្វើដំណើរពីកើតទៅលិចចេញពីផ្ទះសំណាក់ បុ.កចំពីមុខពេញទំហឹង បណ្ដាលឲ្យបោក.ក្បាលស្លា.ប់គួរឲ្យរន្ធ.ត់ ភ្លាមនោះរថយន្តបង្កបានបើកត្រឡប់ចូលផ្ទះសំណាក់វិញ រួចដោះផ្លាកលេខចេញសម្ងំធ្វើដូចមិនមានរឿងអ្វី។

សមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្តបង្កនិងម៉ូតូរ.ង.គ្រោះទៅអធិការដ្ឋានខណ្ឌជ្រោយចង្វា រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកស.ពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕