រន្ធត់ណាស់! រថយន្តសង្គ្រោះបន្ទាន់បុកគ្នាមួយម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឲ្យក្រឡាប់ ចំណែកឯមនុស្ស…
ខេត្តព្រះសីហនុ៖ អ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កដឹកផ្ការលក់ចល័តម្នាក់ឈ្មោះ រាម ទូច ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្នាយពល,ឃុំរការ,ស្រុកពារាំង,ខេត្តព្រៃវែង បានរ.ងរបួ.សធ្ងន់ធ្ងរ ហើយបានដាច់ខ្យល់ស្លា.ប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ដោយសារជួបហេតុការណ៍គ្រោះ.ថ្នា.ក់ចរាចរណ៍រវាងម៉ូតូសណ្តោងរ៉ឺម៉ក នឹងរថយន្តសង្គ្រោះ (ប្រភេទឡានពេទ្យតែមិនមានដឹកអ្នករបួ.ស)មួយគ្រឿងក្នុងទីសដៅស្របគ្នា ពីខេត្តព្រះសីហនុទៅភ្នំពេញ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦:២០នាទីព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ចន្លោះគីឡូម៉ែត្រ១២០-១២១ ស្ថិតក្នុងភូមិក្រាំងអាត់,ឃុំកំពង់សីលា,ស្រុកកំពង់សីលា,ខេត្តព្រះសីហនុ។ អ្នកបើកបររថយន្តសង្គ្រោះគេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណ បច្ចុប្បន្នរថយន្តនឹងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា៕