ឃា ត់ខ្លួនបុរសម្នាក់អាយុ៥៨ឆ្នាំ រួ មភេ ទជាមួយក្មេ ងស្រីអាយុ១៣ឆ្នាំ បានសម្រេចរហូតដល់…

(ភ្នំពេញ)៖ បុរសចំណាស់ដែលជាអ្នកបើកបររថយន្តម្នាក់ បានលួ ងលោមក្មេ ងស្រីម្នាក់នាំទៅរួ មភេ ទបានសម្រេចជាច្រើនដង ហើយទោះជារឿងនោះបែកធ្លាយហើយ ឪពុកម្ដាយនាងព្រ មានឲ្យឈប់ទាក់ទងគ្នាទៅហើយក្ដី ក៏បុរសនេះមិនព្រមស្ដាប់តាមដែរ។

ជនសង្ស័ យរូបនោះឈ្មោះ(មាស សារឿន)អាយុ៥៨ឆ្នាំ មុខរបរបើកបររថយន្តស្នាក់នៅផ្ទះជួលភូមិចាក់ជ្រូក,សង្កាត់សំរោងក្រោម,ខណ្ឌពោធិ៍សែនជ័យ ត្រូវបានឃា ត់ខ្លួនកាល ពីវេលាម៉ោង៦៖៣០នាទីល្ងាចថ្ងៃទី១ខែធ្នូឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលភូមិត្រាំដោក,សង្កាត់ពងទឹក,ខណ្ឌដង្កោ រួចឪពុកម្ដាយក្មេងស្រី បាននាំយកទៅប្រគល់ជូននគរបាលប៉ុស្តិ៍សំរោងក្រោម,ខណ្ឌពោធិ៍សែនជ័យ ដើម្បីចា ត់ការតាមច្បាប់ ចំណែកក្មេងស្រីមានអាយុ១៣ឆ្នាំប៉ុណ្ណោះ។

ប្រភពព័ត៌មានបានឲ្យដឹងថាខែកុម្ភៈឆ្នាំ២០២០ ឪពុកម្ដាយក្មេងស្រីបានហៅបុរសនេះទៅហូបបាយនៅផ្ទះរបស់ខ្លួនជារៀងរាល់ថ្ងៃ ដោយបានរាប់អានគ្នាដូចបងប្អូន ប៉ុន្តែក្រោយពីចេញចូល ទៅហូបបាយហូបទឹកព្រឹកល្ងាច ជននេះក៏បានបែ កគំនិតលួ ចទាក់ទងជាមួយកូនស្រីម្ចាស់ផ្ទះ។ លុះបានរយៈពេល១ខែគឺនៅក្នុងខែកុម្ភៈឆ្នាំ២០២០ ក៏បានលួងលោ មនាំក្មេងស្រីទៅរួម រ័ក្ស នៅក្នុងផ្ទះសំណាក់បានសម្រេចចំនួន៤ដង។

រឿងនេះត្រូវបានបែកធ្លាយដល់ឪពុកម្ដាយក្មេ ងស្រី ហើយពួកគាត់បានព្រមានឈប់ឲ្យទាក់ទងគ្នាតទៅទៀត ប៉ុន្តែបុរសនេះមិនព្រមស្ដាប់ឡើយ ហើយរហូតដល់ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២០ បាននាំក្មេងស្រីរូបនោះទៅដេ ករួមមេត្រីនៅក្នុងបន្ទប់ជួលនៅក្នុងភូមិត្រាំដោក,សង្កាត់ពងទឹកុំខណ្ឌដង្កោ។ ខណៈនោះបន្ទាប់ពីបា ត់កូនស្រី ឪពុកម្ដាយបានតាមរករយៈពេល៤ថ្ងៃ រហូតដល់វេលាល្ងាចថ្ងៃទី១ខែធ្នូឆ្នាំ២០២០​​ ទើប​​រកឃើ​​​​ញ ក៏ឃា ត់​​ខ្លួ​​ន​​ប្រ​គ​ល់ជូ​នន​គ​រ​បាល​ប៉ុ​ស្តិ៍​សំ​​​រោង​ក្រោ​​​​​​​ម ខណ្ឌពោធិ៍សែនជ័យតែម្ដង៕