ស្រ្តីម្នាក់បានស្លា ប់ភ្លាមៗនៅនឹងកន្លែង ចំណែកក្មេងតូចអាយុ៧ឆ្នាំ រួចផុតពីសេចក្តីស្លា ប់ ដោយសារតែ…

(ខេត្តកំពង់ស្ពឺ)៖ ស្រ្តីម្នាក់បានស្លា ប់ភ្លាមៗនៅកន្លែងកើតហេ តុ ចំណែកឯក្មេ ងតូចអាយុ៧ឆ្នាំ រួចផុតពីសេចក្តីស្លា ប់ ដោយសារតែជិះម៉ូតូ១គ្រឿង ត្រូវរថយន្តដឹកទឹកធ្វើផ្លូវថយកិ នស្លា ប់។ ហេតុការណ៍គ្រោះថ្នា ក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី០១ខែធ្នូឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលំ,លេខ១៤២,ស្ថិតនៅក្នុងភូមិរស្មី,ឃុំរស្មីសាមគ្គី,ស្រុកឱរ៉ាល់,ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថាមានករណីគ្រោះថ្នា ក់ចរាច រណ៍មួយបានកើតឡើងរវាងរថយន្តសុីទែនដឹកទឹកស្រោចផ្លូវ អាយ៉ែថយក្រោយបុ កកិ នម៉ូតូបណ្តាលឲ្យស្លា ប់ស្ត្រីម្នាក់។ មន្ត្រីនគរបាលដដែលបញ្ជាក់ថា នៅមុនពេលកើតហេតុមានរថយន្តរបស់ក្រុមស្ថាបនាផ្លូវថ្នល់០១គ្រឿងម៉ាកហុីណូ(ពណ៌សរ)ពាក់ស្លាកលេខ ភ្នំពេញ3E-2250 បើកបរដោយជ នពុំទាន់ស្គា ល់អត្តស ញ្ញាណ(គេ ចខ្លួនក្រោយកើតហេតុ)

និងម៉ូតូ០១គ្រឿងម៉ាកហុងដាវ៉េវអាល់ហ្វា(ពណ៌ក្រហម)ពាក់ស្លាកលេខ ព្រៃវែង1T-8591បើកបរដោយឈ្មោះ(ឡោម ចន្ដា)ភេទស្រី,អាយុ៣០ឆ្នាំ ឌុបក្មួយឈ្មោះ(សៀក ករុណា)ភេទស្រីអាយុ០៧ឆ្នាំទាំង០២នាក់រស់នៅភូមិអូរផ្តៅ,ឃុំរស្មី​​សាមគ្គី,ស្រុកឱរ៉ាល់,ខេត្តកំពង់ស្ពឺ ក្នុងទិសដៅស្របទិសគ្នាពីកើតទៅលិច(រថយន្តបើកពីមុខម៉ូតូ)លុះដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានឈប់រួចអាយ៉ែថយក្រោយ ភ្លាមនោះម៉ូតូគេ ចមិនរួច បណ្ដាលឲ្យរថយន្ត បុក ម៉ូតូកិ នមនុស្សស្លា ប់ម្នាក់(ឡោម ចន្ដា) រីឯអ្នករួមដំណើរលើម៉ូតូឈ្មោះ(សៀក ករុណា)ពុំមានរងរបួ សទេ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ចុះធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងបានប្រគល់សាកស ពជនរង គ្រោះ ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីព្រមទាំងចាប់យកវត្ថុតាងទាំង០២គ្រឿង យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿងអនុ​​​​​​​​​វត្តតាមនិតិវិធី៕