រន្ធត់ណាស់! មនុស្សពីរនាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ​ ដោយសារជួបហេតុការណ៍…..

ខេត្តត្បូងឃ្មុំ៖ នារសៀលម៉ោង១ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានហេតុការណ៍គ្រោះ.ថ្នា.ក់ចរាចរណ៍មួយកើតឡើងនៅចំណុចមុខសាលាបុណ្យ ស្ថិតក្នុងភូមិកងកេង,ឃុំដារ,ស្រុកមេមត់,ខេត្តត្បូងឃ្មុំ បានបណ្តាឲ្យមនុស្សប្រុស២នាក់ស្លា.ប់.ភ្លាមនៅកន្លែងកើតហេតុ និងរបួ.ស.ធ្ងន់១នាក់។

មូលហេតុ៖ រថយន្តកែច្នៃដឹកដំឡូងមីដាច់ហ្វ្រាំងទៅបុ.កនឹងដើមឈើ ហើយក្រឡាប់ជះដំឡូងនិងមនុស្សដែលនៅលើនោះ ហើយដំឡូងសង្គត់ពីលើកម្មករបណ្តាឲ្យស្លា.ប់តែម្តង។ បច្ចុប្បន្នស.ព.ជនរ.ង.គ្រោះទាំងពីរត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យសពតាមប្រពៃណីសាសនា នៅភូមិកំពៃ,ឃុំរំចេក,ស្រុកមេមត់,ខេត្តត្បូងឃ្មុំ។ ចំណែកឯអ្នករ.ងរបួ.ស.ធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យស្រុកមេមត់៕