ទៀតហើយ! ពុទ្ធដិមាករព្រះអង្គដងកើនៅ​មាត់​ទន្លេ ត្រូវ​បុរសម្នាក់វាយ​កម្ទេច​បណ្តាលឱ្យ…

កាល​ពី​វេលា​ម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០ មាន​ករណី​ជន​សង្ស័.យ​ម្នាក់​បាន​យកញញួរទៅ​វា.យពុទ្ធដិមាករ ព្រះអង្គដងកើនៅ​មាត់ទន្លេស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ​ បណ្តាលឱ្យបែ.កបា.ក់។

សមត្ថកិច្ចឱ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័.យឈ្មោះ(ឡោ គឹមសួ)ភេទប្រុស,អាយុ២៧ឆ្នាំ។ តាម​ការ​ប្រាប់​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍ ដំបូង​ជន​សង្ស័.យ​បានដើរមកព្រះអង្គដងកើឈរខាងក្រៅបង្អួច លើកដៃសំពះ បន្ទាប់មកបានចូលតាមបង្អួចខាងត្បូង ដៃកាន់ញញួរដងឈើ ធ្វើសកម្មភា.ពវា.យទៅលើរូបសំណាកព្រះអង្គដងកើ បណ្តាលឱ្យប្រះ.ស្រាំ ព្រះហត្ថខាងស្តាំខូ.ចខាត។

ក្រោយ​កើតហេតុ​ដោយ​មាន​ការ​ផ្អើល​ឆោឡោ សមត្ថកិច្ចប្រចាំការគោលដៅ បាន​ឃា.ត់ខ្លួនជនសង្ស័.យ ព្រមទាំងដកហូតវត្ថុតាងញញួរដងឈើ០១ ជាឧបករណ៍ធ្វើសកម្មភាព នាំយកមកប៉ុស្តិនគរបាលជយ័ជំនះដើម្បីសាកសួរ៕

ព្រះអង្គ​ដងកើ​ដែល​ជា​ទី​សក្ការរបស់ប្រជាពលដ្ឋ​ជា​ពិសេស​អ្នក​រស់នៅ​ទីក្រុង​ភ្នំពេញ​ ហើយ​ករណី​វា.យ​កម្ទេច​នេះ​កើត​ឡើង​ បន្ទាប់ពី​ប៉ុន្មាន​ថ្ងៃ​មុន​​មាន​ជន​សង្ស័.យ​មួយ​ក្រុមបាន​ជិះ​រថយន្ត ចូល​​វា.យបំផ្លាញ​រូបសំណាក​បូជនីយដ្ឋាន​សាសនា​នៅលើ​ភ្នំ​ប្រសិទ្ធិ៍​ក្នុង​វត្ត​ត្រ័យត្រឹង្ស ស្ថិត​នៅ​ភូមិ​តាពិជ,ឃុំ​ឈ្វាំង,ស្រុក​ពញាឮ,ខេត្តកណ្តាល​ បណ្តាល​ឲ្យ​ខូ.ចខាត​អស់​ជា​ច្រើន៕