រថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រ បើកបុករបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យ…

រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿង បានបោះ.ពួយ.ក្នុងល្បឿ.នលឿន ខណៈដល់ផ្លូវកោងមិនប្រយ័ត្នបានបួ.ងចង្កូតមិនទាន់ជ្រុ.លទៅបុ.ក.របងផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្ដាលឲ្យបា.ក់អស់មួយផ្ទាំង ចំណែករថយន្តប.ង្កបានរង.ការខូ.ចខាតយ៉ាងដំ.ណំនិងទៅមុខមុខរួច។

ហេតុការ.ណ៍គ្រោះ.ថ្នា.ក់.ចរា.ចរ.ណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៥២៨,កែងនិងផ្លូវ២៧៥ ខាងកើតអតីតសុីម៉ាក់ចាស់ ប្រមាណជា២០០ម៉ែត្រ ក្នុងសង្កាត់បឹងកក់ទី១,ខណ្ឌទួលគោក,រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេ.តុគេឃើញរថយន្តម៉ាកឡង់គ្រឺស័រមួយគ្រឿង(ពណ៌ស)មិនស្គាល់ស្លាកលេខបើកបរចុះពីផ្លូវទំនប់៧០ មកផ្លូវ៥២៨ ទិសដៅពីកើតទៅលិច ខណៈមកដល់កែងនិងផ្លូវ២៧៥ដែលជាចំណុចផ្លូវកោង និងជាកន្លែងកើតហេ.តុបានបួ.ងចង្កូតមិនទាន់.រេមកខាងស្ដាំដៃជ្រុលទៅបុ.ករបងផ្ទះប្រជាពលរដ្ឋបា.ក់អស់មួយផ្ទាំង ឯរថយន្តខូ.ចខាតផ្នែកខាងមុខយ៉ាងដំ.ណំ ក្រោយកេីតហេ.តុភ្លាមៗម្ចាស់រថយន្តបានដោះស្លាកលេខយកទៅជាមួយគេ.ចខ្លួនចេញពីកន្លែងកើតហេតុបា.ត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរា.ចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមច្បា.ប់៕