តក់ស្លុតណាស់! ត្រឹមមួយពព្រិចភ្នែកសោះ ស្រ្តីពីរនាក់ម្ដាយនិងកូនបានស្លាប់បាត់បង់ជីវិត ដោយសារ…
ភ្នំពេញ៖ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានហេតុការណ៍គ្រោះ.ថ្នា.ក់ចរាចរណ៍មួយបានកើតឡើង ដោយស្ត្រី២នាក់ម្តាយកូនបានស្លា.ប់.បាត់.បង់ជីវិត ខណៈដែលកំពុងជិះម៉ូតូឌុបគ្នាស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយដឹកសុីម៉ង់ត៍មួយគ្រឿង បើកល្បឿនលឿនមកបុ.កកិនពីក្រោយ នៅតាមផ្លូវជាតិលេខ៣,មុខសួនវឌ្ឍនៈ២,ភូមិទឹកថ្លា,សង្កាត់ក្រាំងពង្រ,ខណ្ឌដង្កោ។
ជនបើកបរថយន្តនិងព្រូ រថយន្តបង្កព្យាយាមបើករត់តែត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោដេញតាមឃាត់ តៃកុងចុះរត់គេចតែមិនរួច ប៉ូលិសតាមចាប់ជាប់យកទៅប៉ុស្តិ៍ជាបណ្តោះអាសន្ន។ ជនរ.ង.គ្រោះឈ្មោះ ធន់ ស្រីពេជ្រ អាយុ១៧ឆ្នាំ ម្តាយឈ្មោះ ម៉ក់ វណ្ណា អាយុ៥៨ឆ្នាំ មុខរបរលក់ទូរស័ព្ទ រស់នៅក្នុងភូមិទឹកថ្លា,សង្កាត់ក្រាំងពង្រ,ខណ្ឌដង្កោ ជិះម៉ូតូម៉ាកBeat ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GS 5185 ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកស៊ីម៉ង់ត៍ ពណ៍ស ពាក់ស្លាកលេខតាកែវ3A 1246។
ក្នុងនោះដែរក៏មានសាច់ញាតិ បងប្អូនមានការស្តោកស្តាយជាមួយនឹងហេតុការណ៍នេះ ហើយក៏បានលើកជាមតិថា“ អ្នកគ្រូទទួលយកមិនបានទេណាស្រីពេជ្រទាំងស្អាត ទាំងរៀនពូកែ ហេតុអីក៏ទៅជាចឹង ពេលអ្នកគ្រូអត់ត្រូវម៉ោងបង្រៀងស្រីពេជ្រមកលេងអ្នកគ្រូដល់សាលាអ្នកគ្រូស្នាក់នៅ ថានឹកអ្នកគ្រូហេីយស្រីពេជ្រធ្លាប់និយាយថាបេីកបានមកកំពង់ស្ពឺនឹងចូលលេងផ្ទះអ្នកគ្រូមិចបានទៅជាចឹងលឿងពេកហេីយទឹមលេងឆាតជាមួយគ្នាសោះនឹងសូមប្អូនទៅកាន់សុខគតិភព ជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះ”៕