រំជួលចិត្ត! ស្នេហាស្ម័គ្រស្មោះ នារីស្រស់ស្អាតម្នាក់ សុខចិត្តរៀបការជាមួយស្វាមីពិការ (មានវីដេអូ)

ជាទូទៅប្រទេសដែលគោរពគ្រឹស្តសាសនា  គឺក្នុងថ្ងៃរៀបមង្គលការ តែងតែមានពិធីបេជ្ញា ឬ សច្ចាក្តីស្នេហ៍ចំពោះគ្នានិងគ្នា នៅចំពោះមុខលោកអាចារ្យ បងប្អូនសាច់ញាតិនិងភ្ញៀវចូលរួម។បើក្រឡេកមកមើលគូស្នេហ៍ ជនជាតិហ្វីលីពីនមួយគូនេះវិញ នាង Angela និង លោក Christian បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ និងរំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញប្រាប់នូវអារម្មណ៍ និងសំដីដ៏មានន័យ នៃក្តីស្នេហ៍រវាងពួកអ្នកទាំងពីរ ជាមួយនឹងការរៀបចំពិធីដ៏អស្ចារ្យ។  នាង Angela បានរកឃើញបុរសក្នុងក្តីសុបិនរបស់នាង បន្ទាប់ពីបានជួបជាមួយនឹងលោក Christan ដែលនឹងក្លាយជាអនាគតស្វាមី។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លោក Christan មិនមែនជាបុរសដែលមានសុខភាព និងកាយសម្បទានល្អដូចគេឡើយ។ គាត់គឺជាបុរសពិការម្នាក់ មានសមត្ថភាពត្រឹមគេងនិងអង្គុយ នៅលើកៅអីរុញមួយតែប៉ុណ្ណោះ។ ប៉ុន្តែនាង Angela នៅតែជ្រើសរើសយកលោក Christian ដោយសារនាងស្រលាញ់លោកចេញពីចិត្តយ៉ាងស្ម័គ្រស្មោះ និងចង់មើលថែលោកដល់ជីវិតចុងក្រោយ។

ក្នុងនោះ Angela និយាយថា «ការអធិស្ថានតែមួយគត់របស់ខ្ញុំទៅព្រះជាម្ចាស់ គឺសុំផ្តល់ឲ្យខ្ញុំនូវបុរសម្នាក់ ដែលស្រលាញ់ខ្ញុំយ៉ាងពិតប្រាកដ។ ខ្ញុំតែងតែរង់ចាំ…ហើយខ្ញុំតែងតែប្រាប់ខ្លួនឯងថា នៅពេលថ្ងៃនោះមកដល់ ខ្ញុំនឹងមើលថែទាំគាត់ មិនអនុញ្ញាតឲ្យគាត់ទៅណាចាកចេញឆ្ងាយពីខ្ញុំឡើយ» ។ដោយឡែក លោក Christian ក៏បាននិយាយថាដែរថា «Angela អូនជានារីម្នាក់ មិនដែលចាកចេញពីបងម្តងណាទេ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ អូនតែងតែនៅក្បែរបងជានិច្ច។ ប្រសិនបើអូនដាច់ចិត្តចង់ចាកចេញពីបង បងក៏មិនអាចទៅតាមអូនបានដែរ (ព្រោះបងជាមនុស្សពិការ)។ មានតែបងទៅវិញទេ ដែលគួរចាកចេញពីអូន នៅពេលដែលពួកយើងមានរឿងយល់ច្រឡំឬឈ្លោះគ្នា ព្រោះបងមិនអាចទ្រាំបាន នៅពេលដែលឃើញអូន មកពិបាកជាមួយបងបែបនេះ ប៉ុន្តែបងនៅតែមិនអាចធ្វើចិត្តបានឡើយ» ។ជិតចុងបញ្ចប់នៃវីដេអូឃ្លីប គេឃើញថា លោក Christian បានរំភើបចិត្តចិត្តយ៉ាងខ្លាំង រហូតដល់ថ្នាក់ស្រក់ទឹកភ្នែក នៅពេលដែលភរិយារបស់លោក នាង Angela បានអោនថើប និងអោបលោកយ៉ាងផ្អែមល្ហែមនៅលើកៅអីរុញ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ដ៏រីករាយ របស់ពួកគេទាំងពីរផងដែរ ៕

ទស្សនាវីដេអូខាងក្រោម

%d bloggers like this: