ដំណឹងដ៏រីករាយ! កូនដំរី ដែលស្គម រីងរៃ ដាក់ច្រវ៉ាក់ជើង និងគួរឲ្យអាណិតនៅប៉ាគីស្ថាន ពេលនេះ មានជីវិតស្រស់ស្រាយ និងគួរឲ្យស្រលាញ់ឡើងវិញហើយ…

ដំណឹងដ៏គួរឲ្យរីករាយ យោងតាមគណនីហ្វេសបុក«ក្រុមព្រះសុរិយា»បានអោយដឹងថា៖ កូនដំរី ដែលស្គម រីងរៃ ដាក់ច្រវ៉ាក់ជើងនិងគួរឲ្យអាណិតនៅប្រទេសប៉ាគីស្ថាន ពេលនេះ មានជីវិតស្រស់ស្រាយ និងគួរឲ្យស្រលាញ់ឡើងវិញហើយ សព្វថ្ងៃរស់នៅ គូលេនព្រហ្មទេព ខេត្តឧត្តមមានជ័យ ព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផងដែរថាកូនដំរីតូចមួយនេះមានឈ្មោះថា ខាវ៉ាន់ ជាពូជដំរីកម្រដែលស្ទើផុតពូជទៅហើយ។