ខឹងអ្នកជិតខាងយប់ព្រលប់ច្រៀងខារ៉ាអូខេឡូឡាតម្លង់ខ្លាំងពេក បុរសម្នាក់សម្រេចចិត្តធ្វើរឿងមួយនេះ…

វៀតណាម៖ បុរសវៀតណាមម្នាក់បានច្រកសាំងចូលដបជាច្រើនដប ហើយដុតគប់ចូលផ្ទះអ្នកជិតខាង បង្កឲ្យមានអគ្គី.ភ័យ.ឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងយប់ ព្រោះតែគាត់.ខឹង.នឹងអ្នកជិតខាងនោះច្រៀងខារ៉ាអូខេឮៗរំខានគាត់ខ្លាំងពេក។ បើតាមសារព័ត៌មានTuoitre Newsបានឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើងនៅម៉ោង១១និង៣០នាទីយប់ កាលពីថ្ងៃសៅរ៍ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។

តាមសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលមានការគប់.គ្រាប់.បែក.សាំង.បុរសជាអ្នកបង្កហេតុបានសម្តែងនូវការមិនពេញចិត្តជាខ្លាំងចំពោះសំឡេងច្រៀងឡូឡារបស់ក្រុមអ្នកជិតខាង ហើយគាត់ក៏បានស្រែកឲ្យគេឈប់ច្រៀងជាច្រើនដងដែរ តែគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍សោះ។

ដោយអត់ទ្រាំនឹងទង្វើអ្នកជិតខាងមិនបាន បុរសជាអ្នកបង្កហេតុក៏បានគប់.គ្រាប់.បែក.សាំងជាច្រើនដបពីផ្ទះជាន់ទី៣ របស់គាត់ចូលទៅរានហាលផ្ទះអ្នកជិតខាងនោះ ហើយភ្លើងក៏ផ្ដើមឆេះ និងបន្តរាលដាលដល់ផ្ទះនៅក្បែរនោះមួយចំនួនទៀតផង។ បុរសជាជនបង្កហេតុត្រូវបានគេដឹងថា មានអាយុ៦១ឆ្នាំ ជាមនុស្សចូលចិត្តទទួលទានគ្រឿង.ស្រ.វឹង.ជាប្រចាំ និងជាមនុស្សមានចរិតកាច ឆេវ.ឆាវ និងឆា.ប់.ខឹង.ផងដែរ។ ក្រោយធ្វើសកម្មភាពរួច បុរសជាអ្នកបង្កហេតុបានបិទទ្វារផ្ទះយ៉ាងជិត និងសម្ងំដេកធ្វើដូចគ្មានរឿងអ្វីកើតឡើងអីចឹង រហូតដល់ប៉ូលិសទៅធ្វើអន្តរាគមន៍ទើបគាត់ចេញមកដោះស្រាយ៕