ប្លែកទៀតហើយ! បាត់កូនពីផ្ទះ ឪពុកម្តាយខំដើររក ស្រាប់តែឃើញកូនដើរបិណ្ឌបាតតាមផ្លូវ ចាប់គ្រៀកដាក់កង់បីយកទៅសួរនាំក៍បែកធ្លាយថា…
បាត់កូនពីផ្ទះឪពុកម្តាយដើររកស្រាប់តែប្រទះឃើញក្លាយជានេនសង្ឃដើរបិណ្ឌបាតតាមផ្លូវ ចា.ប់គ្រៀកដាក់កង់បីយកទៅសួរនាំក៍បែកធ្លាយភិក្ខុមួយអង្គបានលួងលោម បំបួសក្មេងដោយខ្លួនឯងខុសពីពុទ្ធវិន័យ ដើម្បីឲ្យដើរបិណ្ឌបាតប្រមូលលុយឱ្យខ្លួនស៊ីចាយត្រូវបានព្រះអនុគណក្រុងសៀមរាបចា.ប់សឹកឲ្យទៅជាគ្រហស្ថ។
ទាក់ទិននឹងភិក្ខុសង្ឃអង្គនេះគឺជាការចាប់ផ្សឹកលើកទី២ហើយ ដែលលើកទី១/ភិក្ខុអង្គនេះនាម(ពិន ពិសី)ព្រះជន្ម៣៦ឆ្នាំ កាលពីប៉ុន្មានឆ្នាំមុនបានបួសទៅវត្តពោធិ៍ពីរដើម បានរយៈពេល១ឆ្នាំត្រូវបានចៅអធិការវត្តឱ្យសឹកចេញពីវត្ត ព្រោះតែមានស្រីញីនៅក្នុងវត្ត។ លើកទី២នេះត្រូវបានព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូងជាអនុគណក្រុងសៀមរាប ចា.ប់សឹកឱ្យទៅជាគ្រហស្ថវិញ។
ព្រោះបានបបួលក្មេងឱ្យមកបួសដោយខ្លួនឯង ដើម្បីដើរបិណ្ឌបាតជាមួយរកលុយហើយត្រូវបានឪពុកម្តាយក្មេងប្រុសនេះដែលបានបាត់កូនចេញពីផ្ទះអស់រយៈពេល៤ថ្ងៃ បានតាមរកទើបប្រទះឃើញសង្ឃ៣អង្គ។ ក្នុងនោះមានកូននេន២អង្គ នៅក្រោយផ្សារលើធំថ្មី ក៏មានការប្រ.តាយ.ប្រតប់.ដណ្ដើមគ្នាជាមួយភិក្ខុសង្ឃនោះ។ ស្រាប់តែបា.ត់កូននេនតែត្រូវបានសន្តិសុខផ្សារនាំយកមកប្រគល់ឱ្យប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម រួចនាំយកបន្តមកឱ្យព្រះគ្រូអនុគណក្រុងចាត់ការ។
ការប្រ.តាយប្រ.តប់គ្នារវាងភិក្ខុសង្ឃអង្គនេះនិងឪពុកម្ដាយក្មេងប្រុសបានកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២២វិច្ឆិកា ស្ថិតនៅខាងក្រោយផ្សារលើធំថ្មី កន្លែងលក់ត្រីក្នុងភូមិដកពោធិ៍,សង្កាត់ស្លក្រាម,ក្រុងសៀមរាប។ បើតាមសម្តីរបស់ឪពុកម្តាយក្មេងប្រុសរស់នៅភូមិអញ្ចាញ,សង្កាត់នគរធំ,ក្រុងសៀមរាប ដែលមានកូនប្រុសម្នាក់ឈ្មោះ(ម៉ូវ សុភ័ស្ស)អាយុ១១ឆ្នាំ សិស្សដែលបានបា.ត់ពីផ្ទះកាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២០ ពួកគាត់បានទៅដាក់ពាក្យបណ្តឹ.ងនៅប៉ុស្តិ៍នគរបាលសង្កាត់នគរធំ,ក្រុងសៀមរាបឱ្យជួយរក។ លុះរហូតមកដល់ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២០ ក៏ត្រូវបានក្មួយរត់ម៉ូតូនៅមុខផ្សារលើប្រទះឃើញកំពុងដើរបិណ្ឌបាតជាមួយភិក្ខុសង្ឃមួយអង្គសរុបមានគ្នា៣នាក់។
ពេលនោះក្មួយគាត់ក៏បានខលទូរស័ព្ទប្រាប់មួយសន្ទុះគាត់និងប្រពន្ធ ព្រមទាំងក្មួយក៏បានទៅចាប់អូសដៃកូននេនចេញ។ ប៉ុន្តែភិក្ខុអង្គនោះមិនព្រមឱ្យក៏មានការប្រ.តាយ.ប្រតប់គ្នាទើបមានបងប្អូនអាជីវករនៅក្បែរនោះជួយឃា.ត់។ មួយសន្ទុះទើបឃើញសន្តិសុខផ្សារលើធំថ្មីបានមកហៅឱ្យទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម។
ដោយឃើញស្ថានភាពជាភិក្ខុសង្ឃ ទើបសមត្ថកិច្ចមូលដ្ឋានបានដឹកសង្ឃ និងកូននេនដែលខ្លួនបំបួសដោយខ្លួនឯងនិងឪពុកម្តាយនាំយកទៅវត្តក្បាលខ្មោច ដែលមានចៅអធិការវត្ត ព្រះនាម(ឡាច លាង)និងជាព្រះអនុគណក្រុងសៀមរាប ខណៈពេលនោះចៅអធិការវត្តអវត្តមាន។
ប៉ុន្តែមានវត្តមានព្រះគ្រូចៅអធិការវត្ត ឥន្ទកោសីយ៍ហៅវត្តកណ្តាល ព្រះនាម(តាត មហាទី)និងព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូង ព្រះនាម(ព្រះខន្តិ រង្សី)ព្រះវិន័យធរ អនុគណក្រុងសៀមរាប ជំនុំគ្នាសម្រេចចា.ប់ផ្សឹកភ្លាមៗតែម្តង។ ព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូង ព្រះនាម(ព្រះខន្តិ រង្សី)ព្រះវិន័យធរអនុគណក្រុងសៀមរាប បានមានថេរដីការថាព្រះអង្គត្រូវតែធ្វើកំណត់ហេតុដើម្បីឱ្យភិក្ខុ(ពិន ពិសី)ផ្តិតមេដៃសឹកក្នុងពេលនេះ ដើម្បីកុំឱ្យល្មើ.សនិងច្បា.ប់ព្រះពុទ្ធសាសនា។
ចំណែក(ភិក្ខុពិន ពិសី)ព្រះជន្ម៣៦ព្រះវស្សាកាន់ឆាយាលេខ៣៣២/១៨ ពិតជាបានដើរបិណ្ឌបាតមិនប្រក្រតី និងបោ.កក្មេងៗឱ្យមកបំបួសមែន ត្រូវទទួលខុសត្រូវចំពោះមុខច្បា.ប់ ដូច្នេះត្រូវឱ្យសឹ.កចេញទៅជាគ្រហស្ថធម្មតាវិញ៕