សង្វែកណាស់! ទើបសំរាលកូនបាន១១ថ្ងៃ មិនទាន់បានបីថ្នាក់ថ្នមកូនផង បែបជាត្រូវស្លា ប់មួយរំពេច ដោយសារតែ…

គួរអោយសង្វែកណាស់ គាត់ទើបសំរាលកូនដោយការ.វះ.កាត់បាន១១ថ្ងៃ ពេលនេះគាត់លាចាកលោកហើយដោយមិនទាន់បានបីថ្នាក់ថ្នមកូនទេ ហើយកូនតូចក៏កំពុងតែព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារជាតិនៅឡើយ សូមអ្នកម្តាយដែលកំពុងពពោះកូនសូមមានការប្រុងប្រយ័ត្នតាមដានសុខភាពអោយបានទៀងទាត់ ជាពិសេសត្រូវធ្វើតេស្តឈា.មមុនធ្វើការ.វះ.កាត់ដើម្បីដឹងច្បាស់ពីកត្តាសុខភាពបង្ការការគ្រោះ.ថ្នាក់.ដល់ជីវិត.

គាត់ក្តៅខ្លួនក្នុងថ្ងៃសំរាល ក្រោយ.វះ.កាត់បាន២ថ្ងៃក៏ចាប់ក្តៅម្តងទៀត ហើយពេទ្យពិនិត្យឃើញថាគាត់មានឈា.មកកនៅមុខរបួស ហើយក៏សំរេចបញ្ជូនគាត់ទៅវះម្តងទៀតនៅពេទ្យជប៉ុន ក្រោយការវះកាត់លើកទី២មិនបានធ្វើអោយគាត់ធូរស្រាលទេ គឺឈាមហូរមករហូត(ឈាមរាវ) និងពិនិត្យឈាមរកឃើញថាមាន.ជំ.ងឺ.គ្រុន.ឈាម ដោយស្ថានភាពកាន់តែធ្ងន់ធ្ងរក៏បញ្ជូនមក.វះ.កាត់លើកទី៣នៅមន្ទីរពេទ្យកាល់ម៉ែត្រ(ត្រឹមតែរយៈពេល៤ថ្ងៃគាត់វះរហូត៣លើក).ក្រោយការវះកាត់៣លើក ស្ថានភាពគាត់កាន់តែអាក្រក់រហូតគាត់តស៊ូលែងបានក៏ផុតនៅព្រឹកថ្ងៃទី២២.១១.២០២០(១សប្តាហ៍ក្រោយវះចុងក្រោយ)

ពលរដ្ឋចង់បានការបកស្រាយពីពេទ្យជំនាញ តើការស្លា.ប់របស់គាត់បណ្តាលពីការធ្វេសប្រហែសរបស់សម្ភព រឺជាកត្តាផ្ទាល់ខ្លួនគាត់? (បញ្ជាក់:គាត់បានទៅផ្ញើពោះ និងពិនិត្យសុខភាពនៅសម្ភពដែលគាត់សំរាល)