រន្ធត់ណាស់!​ រថយន្តម៉ាក Ford Ranger មួយគ្រឿងបើកធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់…

ខេត្តស្ទឹងត្រែង៖ កាលពីវេលាម៉ោង០៨និង២៥នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានករណី.គ្រោះ.ថ្នា.ក់ចរាចរណ៍មួយកើតឡើង បង្ករដោយរថយន្តកងទ័ពកងជើងគោកមួយគ្រឿង ពាក់ផ្លាកលេខខេមរភូមិន្ទ​​​ ២-៤៤៧៣​​ បើកធ្លាក់ផ្លូវក្រឡា.ប់ជាច្រើនត្រឡប់ បណ្តាលឲ្យប្តីប្រពន្ធ២នាក់របួ.សធ្ងន់ស្រាលនៅចំណុចត្រពាំងក្បាលដំរី,ស្ថិតក្នុងភូមិសាស្ត្រ,ភូមិក្រឡាពាសឃុំព្រះរំកិល,ស្រុកបុរីអូរស្វាយសែនជ័យ,ខេត្តស្ទឹងត្រែង។

ជនរ.ង.គ្រោះឈ្មោះ អ៊ូន ឈើន ភេទប្រុស អាយុ៦២ឆ្នាំ ពីរនាក់ប្រពន្ធជិះរថយន្តម៉ាក Ford Rangerពាក់ផ្លាកលេខ ខ-ម-ភ ២-៤៤៧៣ ធ្វើដំណើរពីជើងទៅត្បូង(គោលបំណងទៅកម្មពិធីមង្គលការ)មកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបណ្ដាលឲ្យរេចង្កូតធ្លាក់ស្នាមភ្លោះហើយបណ្ដាលក្រឡា.ប់រ.ងរបួ.សទាំងពីរនាក់ប្តីប្រពន្ធតែម្តង។

ក្រោយកើតហេតុជនរ.ង.គ្រោះទាំងពីរនាក់ត្រូវបាននាំទៅកាន់មណ្ឌលសុខភាពព្រះរំកិលហើយត្រូវមណ្ឌសុខភាពបានដឹកបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង៕