ជួយស៊ែរបន្តផង! ប្រសិនបើបងប្អូនណាបានឃើញមុខសញ្ញាដែលមានភិនភាគដូចក្នុងរូបនេះ កុំភ្លេចជួយរាយការណ៍ប្រាប់សមត្ថកិច្ចផង…(មានវីដេអូ)

ភ្នំពេញ៖ កាលពីវេលាម៉ោងជិត១២ ថ្ងៃត្រង់ទី២១ខែវិច្ឆិកាឆ្នាំ២០២០ ជន.រង.គ្រោះបានឃើញជនសង្ស័ យលួ.ចម៉ូតូរបស់ខ្លួនហើយយកមកផ្ញើនៅកន្លែងផ្ញើម៉ូតូក្រោយមន្ទីរពេទ្យកាល់ម៉ែត ក៏បានដេញចា.ប់ផ្អើលប្រជាពលរដ្ឋ តែចា.ប់មិនបានព្រោះបក្ខពួក.ចោរ.ដែលមកយកម៉ូតូនោះ ទំនងជាមាន.កាំ.ភ្លើ.ងជាប់ចង្កេះ។

បុរសម្នាក់ជាជន.រង.គ្រោះ ឈ្មោះ(ឃុន វីរៈ)បានប្រាប់ក្រុមអ្នកសារព័ត៌មានថាក្រុម.ចោរ.បានធ្វើសកម្មភាពចូលក្នុងផ្ទះ ដោយដៃកាន់.កាំ.បិត.ប៉័ង.តោ យកសម្ភារៈនិងម៉ូតូមួយគ្រឿងម៉ាក Beatផលិតឆ្នាំ២០១៩ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង៣៖២៦នាទីទៀបភ្លឺ។

ជន.រង.គ្រោះ បានប្រាប់ទៀតថាខ្លួនបានភ្ងាក់ពីដេកស្រាប់តែបា.ត់ម៉ូតូ និងសម្ភារៈមួយចំនួន ទ្វារក៏របើកទើបឆោរឡោហើយឆែកកាមេរ៉ាសុវត្ថិភាព ឃើញសកម្មភាពរបស់.ចោរ។ ក្រោយមក ជន.រង.គ្រោះ.ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម,ខណ្ឌសែនសុខ ដោយម៉ូតូជន.រង.គ្រោះ.មានភ្ជាប់GPSផង ក៏ព្យាយាមស្វែងរកម៉ូតូតាមGPSរហូតមកដល់មន្ទីរពេទ្យកាល់ម៉ែត ស្រាប់តែឃើញម៉ូតូរបស់ខ្លួនដាក់ផ្ញើរនៅក្បែររបងពេទ្យ។

ពេលនោះ ជន.រង.គ្រោះ ក៏បានរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម រួចមកជន.រង.គ្រោះ ក៏រាយការណ៍ផ្ទាល់មាត់នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក,ខណ្ឌដូនពេញ តាំងពីព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២០ ដើម្បីសុំកម្លាំងជំនាញស្រាវជ្រាវរកមុខស.ញ្ញាជនសង្ស័.យ។

ជន.រង.គ្រោះ បន្តថា ប៉ុន្តែមន្ត្រីនគរបាលយុត្តិធម៌ប្រចាំប៉ុស្តិ៍ស្រះចក បានឆ្លើយថាចាំឱ្យមន្ត្រីក្រោមឱវាទទៅមើល ដោយមិនឃើញវត្តមានសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ទើបជន.រង.គ្រោះ.នៅតែបន្តទៅរកសមត្ថកិច្ច២ទៅ៣ដងទៀត ដើម្បីសុំកិច្ចអន្តរាគមន៍ តែមន្ត្រីនគរបាលប្រចាំប៉ុស្តិ៍ស្រះចក នៅតែមិនឃើញមកទេ។

ជន.រង.គ្រោះ.បានអង្គុយសំកុករង់ចាំមុខស.ញ្ញាកា.ច់កម៉ូតូរបស់ខ្លួន នៅក្បែរបងមន្ទីពេទ្យកាល់ម៉ែត តាំងពីព្រឹកដាច់បាយដាច់ទឹក រហូតមកដល់ម៉ោង១១៖៤០នាទី ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២០ ស្រាប់តែឃើញជ.នសង្ស័.យជិះម៉ូតូម៉ាកScoopyមានគ្នា២នាក់ ពាក់ស្លាកលេខក្រចេះ1B-3666 ទើបជន.រង.គ្រោះ.ស្រែកឆោរឡោ ធ្វើឱ្យចោរ.ភ័យរត់ឡើងម៉ូតូបក្ខពួកចេញទៅដោយសុវត្ថិភាព។

បញ្ហានេះជន.រង.គ្រោះ បានរិះគន់ចំពោះនគរបាលប៉ុស្តិ៍ស្រះចក ដែលមិនបានមកអន្តរាគមន៍អោយទាន់ពេលវេលា ទោះបីជន.រង.គ្រោះ ខិតខំទៅសុំកិច្ចអន្តរាគមន៍ជាច្រើនលើកច្រើនសារ ក៏ដោយ ៕