រន្ធត់ណាស់! រថយន្តសណ្តោង បុ ករថយន្តសាំយ៉ុង បណ្តាលអោយរងរបួ សធ្ងន់ ស្រាលចំនួន២នាក់ នៅស្រុកកោះកុង…

(កោះកុង)៖ នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២០នៅវេលាម៉ោង​៨និង២០នាទី លើផ្លូវជាតិ៤៨ចន្លោះគីឡូម៉ែត្រលេខ៩៧-៩៨​ ស្ថិតក្នុងភូមិដីទំនាប,ឃុំត្រពាំងរូង,ស្រុកកោះកុង មានករណីគ្រោះ.ថ្នាក់.ចរាចរណ៍ រវាងរថយន្តសណ្តោងរឺម៉ក់​ បុ.កជាមួយរថយន្តសាំងយ៉ុង​(ទិសដៅបញ្ច្រាស់គ្នា)​ ដោយសារ​តែរថយន្តសណ្តោងចុះចំណោតចូលទៅបុ.កពីមុខរថយន្តសាំងយ៉ុង។

រថយន្តបង្ករម៉ាកហុីយនដាយប្រភេទសណ្តោងរឺម៉ក ពណ៌សរក្បាលពាក់ស្លាកលេខ ភ្នំពេញ៣C-៥៥៤៣​និងរឺម៉កសណ្តោងពាក់ស្លាកលេខ​ភ្នំពេញ៤A.២៨៣៦​ អ្នកបើកមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)ទិសដៅពីភ្នំពេញទៅកោះកុង​ បុកចំពីមុខរថយន្តម៉ាកសាំងយ៉ុង,ពណ៌ទឹកប្រាក់,ពាក់ស្លាកលេខ​ កោះកុង២B.៨៥៨៧​ (ទិសដៅពីកោះកុងទៅកំពត)បើកបរដោយឈ្មោះ​(តឹប​ លេស)ភេទប្រុស,អាយុ៥១ឆ្នាំ,មានទីលំនៅភូមិ4,សង្កាត់ដងទង,ក្រុងខេមរភូមិន្ទ(រងរបួ សស្រាល)អ្នករួមដំណើរម្នាក់ឈ្មោះ(កែវ សុខា)ភេទស្រីអាយុ៦២ឆ្នាំ​,ទីលំនៅភូមិអណ្តូងទឹក​,ឃុំអណ្តូងទឹក​,ស្រុក​បុទុមសាគរ​(របួ សធ្ងន់)​ជន.រង.គ្រោះ​ ត្រូវបញ្ជូនតាមរថយន្តស ង្គ្រោះទៅមណ្ឌលសុខភាពត្រពាំងរូង៕