រន្ធត់ណាស់! រថយន្តពីរគ្រឿងបានបុកគ្នាពេញទំហឹង បណ្ដាលអោយប្ដីប្រពន្ធពីរនាក់បាន…

ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិកូនដំរី,សង្កាត់និមិត្ត,ក្រុងប៉ោយប៉ែត,ខេត្តបន្ទាយមានជ័យ។ មុនកើតហេតុមានរថយន្តកូរ៉េដឹកទឹកកកអនាម័យមានយីហោ(ក្រុមហ៊ុន ភ្នំមាស អេង ហ៊) ពាក់ស្លាកលេខបាត់ដំបង3A- 3310 បើកបរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុរថយន្តបានដាច់កាឡេក៏ជ្រុលចង្កូតទៅបុ.ករថយន្តហាយឡេនឌ័រ ពាក់ស្លាកលេខបន្ទាយមានជ័យ 2B-9199 ក្នុងទិសដៅបញ្ច្រាសទិសគ្នាពីត្បូងទៅជើងធ្វើឲ្យម្ចាស់រថយន្តជិះគ្នា២នាក់ប្ដីប្រពន្ធរ.ង.គ្រោះ.ថ្នា.ក់តែម្ដង។

ចំណែកតៃកុងរថយន្តកូរ៉េ ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់បន្សល់រថយន្តនៅកន្លែងកើតហេតុ។ ចំណែកអ្នករ.ង.គ្រោះ.ដែលជិះរថយន្តហាយឡេនឌ័រ ពីរនាក់ប្តីប្រពន្ធរ.ងរបួ.សធ្ងន់គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ត្រូវបានកម្លាំងសមត្ថកិច្ចជួយសម្រួលដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។ រថយន្តទាំងពីរគ្រឿងត្រូវយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់និមិត្តជាបណ្តោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕