រន្ធត់ណាស់! គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿង និងរឹម៉កម៉ូតូមួយគ្រឿងបុកគ្នាពេញផ្លូវ បណ្ដាលអោយ….

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងជាង៣រសៀល នៅចំណុចគីឡូម៉ែត្រ១៤៨-១៤៩ ស្ថិតក្នុងភូមិគីរីវ័ន្ត,ឃុំស្ទឹងឆាយ,ស្រុកកំពង់សីលា,ខេត្តព្រះសីហនុ មានគ្រោះ.ថ្នា.ក់ចរណ៍មួយកើតរវាងរថយន្ត២គ្រឿង និងម៉ូតូសណ្តោងរុឺម៉ក១គ្រឿងក្នុងទិសដៅស្របគ្នា។

បើតាមសមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងរវាងរថយន្តធំមួយគ្រឿងពណ៍ត្រួយចេក ម៉ាកHyundai ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-2618 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) បានបុ.កពីក្រោយរថយន្តម៉ាក Starex ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2AY-2481 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) រួចជ្រុលរុញបន្តទៅបុ.កនិងម៉ូតូសណ្តោងរុឺម៉ក១គ្រឿងដែលនៅពីមុខ។

ម៉ូតូសណ្តោងរុឺម៉ក ម៉ាកwave ពាក់ផ្លាកលេខ ព្រៃវែង 1M-0011 បើកបរដោយឈ្មោះ ឆន សំអូន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិអង្កាញ់,ឃុំប្រធាតុ,ស្រុកកំពង់ត្របែក,ខេត្តព្រៃវែង បណ្តាលអោយអ្នកបើកបរម៉ូតូរុឺម៉ករ.ងរបួ.សធ្ងន់បញ្ជូនទៅមន្ទីពេទ្យបង្អែកស្រែអំបិល។ ក្រោយកើតអ្នកបើកបររថយន្តទាំងពីរគ្រឿងបានរត់គេចពីកន្លែងកើតហេតុបាត់ ចំណែកវត្ថុតាងយានយន្តទាំង៣គ្រឿងត្រូវបានផ្នែកជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីដោះស្រាយបន្ត៕