ដូចឱ្យហេតុ ត្រូវបែកគ្នារហូតចឹង! រំជួលចិត្ត ក្រោយអានសារ គូស្នេហ៍ បុរសជិះម៉ូតូធំ ដែលបានស្លា ប់បាត់បង់ជីវិត ក្នុងហេតុការណ៍…

(កំពង់ធំ)៖ នៅក្នុងថ្ងៃនេះមានហេតុការណ៍ដ៏រន្ធត់ខ្លាំង និងភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយអ្នកជិះម៉ូតូធំម្នាក់ បានជួបគ្រោះ.ថ្នាក់.ចរាចរណ៍ ខណៈពេលដែលជិះនៅក្នុងដំណើរ ក្នុងកម្មវិធី6th Anniversary Of ETFទៅខេត្តសៀមរាបបានបាត់.បង់.ជីវិត។

នៅក្នុងហេតុការណ៍នេះដែរ ឃើញថាអាខោនហ្វេសប៊ុកឈ្មោះSuong Sotheaជិះ​Yamaha R1​ដែលគោលដៅជិះពី​ភ្នំពេញឆ្ពោះ​ទៅខេត្តសៀមរាប​ បានគ្រោះ.ថ្នាក់.បុ.កគ្នាជាមួយនឹងម៉ូតូគ្រូ​បង្រៀន​ម្នាក់​ដោយបានជិះ​ម៉ូតូ​Dream​ បុកគ្នា​​នៅ​ខាង​មុខ​វត្ត​ទួលវិហារ​ស្រុក​សន្ទុក​,ខេត្ត​កំពង់​ធំ​ ដោយបានស្លា.ប់​ទាំង​សង​ខាងផងដែរ។ ក្រោយពីបានទទួលដំណឹងនេះ មហាជនជាច្រើនពិតជាក្តុកក្តួល និងសោកស្តាយយ៉ាងខ្លាំង ចំពោះគ្រួសារស.ពរបស់អ្នកទាំង២។

យ៉ាងណាមិញអ្វីដែលកាន់តែចាប់អារម្មណ៍ និងធ្វើឲ្យអ្នកលេងបណ្តាញសង្គមនាំគ្នារំជួលចិត្តនោះគឺ មុនពេលស្លា.ប់គូស្នេហ៍បុរសដែលជាអ្នកបើកម៉ូតូYamaha R1​បានស្លា.ប់នោះ បានបង្ហោះសារបង្ហាញក្តីបារម្ភ ពាក្យពេចន៍ជូនពរជាច្រើននៅពេលទៅដំណើរកម្សាន្តមួយនេះ ដោយមើលទៅហាក់ដូចជាការលាគ្នាចុងក្រោយយ៉ាងដូច្នេះ។

លើសពីនេះទៅទៀត ថ្ងៃដែលបុរសម្នាក់នេះបានបាត់.បង់.ជីវិត ក៏ជាថ្ងៃគម្រប់ខួបស្នេហារបស់អ្នកទាំង២ផងដែរ ទាំងនេះដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមពិតជាក្តុកក្តួលយ៉ាងខ្លាំង ខណៈពេលដែលខាងស្រី ដង្ហើយហៅខាងប្រុសមកវិញ៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនៅខាងក្រោមនេះ៖