អស្ចារ្យណាស់! បុគ្គលទាំង២រូបនេះហើយ ដែលបានផ្លាស់ប្ដូរខ្សែរជីវិត ក្មេងប្រុស ពេជ្រ ធារ៉ា និង ក្មេងស្រី យ៉ង ស្រីនីត ឲ្យខ្ពង់ខ្ពស់ និងមានពន្លឺដូចផ្កាយ…

ពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅលើបណ្តាញសង្គមពេលនេះមានរឿងចំនួនពីរដែលមហាជនដាក់ការចាប់អាម្មណ៍ច្រើន ដោយទី១រឿងរបស់ក្មេងប្រុសប្រណាំកង់ម្នាក់ដែលមានឈ្មោះថា(ពេជ្រ ធារ៉ា)ដែលមានជីវភាពក្រីក្រខ្លាំង ប៉ុន្តែមានភាពក្លាហានស៊ូរយកកង់កញ្ចាស់តម្លៃ២មុឺនរៀលយកទៅប្រគួតជាមួយគេដែលជិះកង់តម្លៃរាប់រយដុល្លារដើម្បីដណ្តើមយកជ័យជំនះជូនគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែកចំពោះរឿងដែលកំពុងតែល្បីទី២គឺ​​រឿងរបស់ក្មេងស្រី(យ៉ង ស្រីនីត)​​ដែលរស់នៅភូមិភាគឦសាននៅក្នុងខេត្ត​មណ្ឌលគីរី​​ ដោយក្មេងស្រីម្នាក់នេះក៏គួរឲ្យអាណិ​តមិនចាញ់ក្មេង​​​ប្រុសខាងលើដែរ ជាក្មេងស្រី​​ម្នាក់ដែលតស៊ូរនិងជួបរឿងលំបាកៗជាច្រើននៅក្នុងជីវិត ប៉ុន្តែមានក្តីស្រមៃច្បាស់លាស់ ដោយសារតែគ្រួសារមានជីវភាពលំបាកខ្លាំងពេកទើបធ្វើឲ្យក្តីស្រមៃរបស់ប្អូនស្រី ហាក់បីនៅឆ្ងាយខ្លាំងបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែងអ្វីដែលខ្ញុំចង់ឲ្យបងប្អូនបានជ្រាបនៅពេលនេះគឺ មុនពេលក្មេងប្រុសស្រីទាំងពីរនាក់នេះមានមហាជនចាប់អារម្មណ៍ច្រើនិងមានគេអាណិតស្រឡាញ់ជួយច្រើនដូចពេលនេះក៏ដោយសារតែបុរស២នាក់ដូចគ្នាទី១គឺជាងថតរូប លោក(កឹម សុវណ្ណា)ដែលបានថតរូបរបស់ក្មេងប្រុស(ពេជ្រ ធារ៉ា) ពេលកំពុងប្រណាំកង់ យកមកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយចំណែកបុរសទី២នោះគឺលោក សាមឌី ហៅ (ចៅមាណព)ដែលបានថតរូបរបស់ក្មេងស្រី(យ៉ង ស្រី នីត)យកមកបង្ហោះនៅលើបញ្តាញសង្គមដូចគ្នា។ ក្រោយពេលបង្ហោះរួចរូបថតរបស់អ្នកទាំងពីរទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញដោយសារតែការថតរូបរបស់បុរសពីរនាក់នេះខាងលើនេះហើយទើប វាសនារបស់ក្មេង ស្រីប្រុស ក្រីក្រទាំងពីរនាក់នេះត្រូវបានកែប្រែស្ទើរតែទាំងស្រុង ព្រោះពេលនេះក្មេងៗទាំងពីរនាក់នេះមានសប្បុរជនជួយច្រើនណាស់ ដោយសារតែគេអាណិតនិងមើលឃើញពីការតស៊ូររបស់ក្មេងៗ។