រំជួលចិត្តណាស់! យ៉ង ស្រីនីត ធ្វើឲ្យគ្រប់គ្នានៅក្នុង Studio សម្រក់ទឹកភ្នែកតាម ដោយសារហេតុផលមួយនេះ…(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ច្បាស់រួចមកហើយ ក្មេងស្រី​​ម្នាក់ ដ៏ស្រស់ស្អា​ត​ និងគួរឲ្យអាណិ​ត បានឆក់យកបេះដូ​ងពីមហាជន និងក្នុងបណ្តា​ញសង្គមហ្វេ​សប៊ុក នាងមានឈ្មោះថា យ៉ង់ ស្រីនីត បុប្ផាភូមិភាគឦសាន បានបង្ហាញអារម្មណ៍ពិត ទាំងទឹកភ្នែក ពីការលំបាក ដែលនាងធ្លាប់បានជួប នាពេលកន្លងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រីនីតបានបង្ហាញពីសម្រស់ដ៏ស្រស់ស្អាត តាមរយៈរូបភាព ប៉ុន្តែជីវិតរបស់នា​​​ងពិតជាលំបាកខ្លាំងណាស់។ ជាក់ស្តែងកាលពីថ្មីៗនេះ យោងតាមហ្វេសប៊ុកផេកឈ្មោះYogurt Freshyបានបង្ហាញពីភាពលំបាក គា​ត់ស្អាត គាត់តស៊ូ គាត់ជាកូនបងទោះលំបាកហត់ក៏គាត់សប្បាយចិត្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាយជាមួយពងទា១គ្រាប់ហូប៧នាក់ក៏គាត់ថាមានសេចក្តីសុខ គាត់មកកម្មវិធីតូចខ្លឹមខ្លាំងគឺគាត់ចង់បានប្រាក់រង្វាន់ទៅសងបំណុលគេជំនួសម្តាយ និយាយទៅយំពេញស្ទូឌីយោភីអិនអិន ស៊ូៗណាស្រីនីត បងជូនកំលាំងចិ​ត្តប្អូន Freshy តូចខ្លឹមខ្លាំង ប្អូនស្រីនីតមណ្ឌលគិរី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ង់ ស្រីនីត តាមការបញ្ជាក់ពីអ្នកស្គាល់បានឲ្យដឹងថា នាងជាសិស្សរៀនថ្នាក់ទី៥ នៃសាលាបឋមសិក្សាដាក់ដាំ ស្ថិតក្នុងវ័យ១១ឆ្នាំ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ប៉ុន្តែប្អូនបានផ្លាស់ទីលំនៅ និងការសិក្សាមកខេត្តមណ្ឌលគិរី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្លៀតពីរៀននៅសាលា ស្រីនីត បានដើរលក់ចេក​ចាប ដើម្បីជួយ​សម្រួលជីវភាពរស់នៅក្នុងគ្រួសារ។ ទោះបី ប្អូនស្រី ជួបការលំបាកមួយចំនួនក្នុងជីវិតរស់នៅក៏ពិតមែន ក៏ប៉ុន្តែប្អូននៅតែមានក្តីបំណង ទៅថ្ងៃអនាគតចង់ក្លាយជា​គ្រូបង្រៀន និងជាអ្នកចម្រៀង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួបផ្សំនឹងទេពកោសល្យ ចេះច្រៀងតាំងពីកំណើតនិងឱកាសដែល​នាងត្រូវបានគេថត​រូបផ្សព្វផ្សាយនៅលើបណ្តាញ​សង្គមហ្វេសបុកនោះ ស្រីនីតត្រូវបានគេស្គាល់ច្រើន និងជួយឧបត្ថម្ភពីសំណាក់សប្បុរសធម៌ជាច្រើន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចង់ដឹងថាតើ ស្រីនីត មានអ្វីខ្លះដែលគាត់អាចធ្វើបាន និងបង្ហាញពីសមត្ថភាពទេពកោសល្យនៃការច្រៀងរបស់ប្អូន បានល្អប៉ុណ្ណា សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅរៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ១១ ព្រឹក៕ ដើម្បីជ្រាបឲ្យកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖