អាសូរណាស់! យុវជន២នាក់បានស្លា ប់បាត់បង់ជីវិតទាំងវ័យក្មេង និងម្នាក់ទៀតរងរបួ សធ្ងន់ ដោយសារតែជួបហេតុការណ៍…

(ភ្នំពេញ): កាលពីម៉ោងជាង២យប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រទី២០ខែវិច្ឆិកាឆ្នាំ២០២០នៅខាងក្រោយពេទ្យឯករាជ្យ១ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិចោមចៅ១,សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ជន.រង.គ្រោះ.ឈ្មោះ(ហោល ថេង)អាយុ២១ឆ្នាំមុខរបរធ្វើការនៅសិប្បកម្មទឹកកក នៅភូមិទួលពង្រ,សង្កាត់ចោមចៅទី១,ខណ្ឌពោធិ៏សែនជ័យមានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពតនិងឈ្មោះ(ផេង)អាយុ២២ឆ្នាំ,មុខរបរធ្វើកានៅសិប្បកម្មទឹកកកស្នាក់នៅកន្លែងធ្វើការជាមួយគ្នាមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។

ចំណែកអ្នករ.បួ.សឈ្មោះ រ៉ូ អាយុ២២ឆ្នាំ មុខរបរនិងស្នាក់នៅជាមួយគ្នាដូចជន.រង.គ្រោះ ខាងលើជាអ្នកជិះពីក្រោយ។ អ្នកទាំង៣បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់(ពណ៌ខ្មៅ)ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខតាកែវ1C.3687ជិះឌុបគ្នា៣នាក់។ ចំណែកខាងរថយន្តមិនត្រូវបានស្គាល់ឈ្មោះទេ ដឹងតែត្រឹមថាជារថយន្តប្រភេទសណ្តោងរ៉ឺម៉ក ខាងក្បាលមានពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ3A.1534និងខាងក្រោយពណ៌សលាយក្រហម ពាក់ផ្លាកលេខព្រះសីហនុ4A.3896។

នារីម្នាក់បានឲ្យដឹងថាពួកគាត់បានជួបជុំគ្នាផឹក.ស៊ី.ស្រា.ក្រឡុកនៅផ្លូវវ៉េងស្រេងរួចរាល់ហើយក៏បានខ្ចីម៉ូតូមិត្តភក្កិដឹកគ្នាទៅកន្លែងស្នាក់នៅ ដោយសារតែភាព.ស្រ.វឹង.ហើយបើកលឿនបានទៅបុ.ករថយន្តហ៊ីយ៉ាន់ដាយពីក្រោយដែលកំពុងតែចតស្ងៀម។ ចំណែកអ្នកបើកឡានដេកលក់ក្នុងរថយន្ត។ ​សមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូនិងរថយន្ត ទៅរក្សាទុកនៅចរាចរណ៏ក្រុងរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកអ្នកបើកបរត្រូវបានឃា ត់ខ្លួន៕