បុរសម្នាក់បាត់បង់ម្ចាស់ការ ដុតផ្ទះបងស្រីបង្កើតរបស់ខ្លួន តែសំណាងល្អអ្នកជិតខាងជួយពន្លត់ទាន់ពេល ដោយសារតែឥទ្ធិពល…

(ពោធិ៍សាត់): បុរសម្នាក់ដុតផ្ទះបងស្រីរបស់ខ្លួន តែសំណាងល្អអ្នកជិតខាងជួយពន្លត់ទាន់ពេលវេលាករណីនេះ បង្កឡើងដោយជនសង្ស័ យឈ្មោះធឿន ម៉ី ភេទប្រុស,អាយុ២៧ឆ្នាំ ដែលបានធ្វើសកម្មភាពដុតផ្ទះរបស់ម្ចាស់ឈ្មោះ ភឹមច្រឹប ភេទស្រី,អាយុ៣៩ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ជនសង្ស័ យ រស់នៅភូមិកំពង់ក្តី,ឃុំរំលេច,ស្រុកបាកាន,ខេត្តពោធិ៍សាត់កាលពីវេលាម៉ោង១៨និង៤៦នាទី ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២០។

ករណីបុរសម្នាក់ដុ តផ្ទះបងស្រីបង្កើតរបស់ខ្លួន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច បានចុះដល់កន្លែងកើតហេតុនិងបាននាំខ្លួនជនសង្ស័ យឈ្មោះ ធឿន ម៉ី យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច ដើម្បីកសាងសំណុំរឿង និងធ្វើតេស្តរកសារធាតុ ញៀ នឃើញថា ជនសង្ស័ យខាងលើមានប្រើប្រាស់ ថ្នាំ ញៀ ន ទើបបណ្តាលឲ្យបាត់ម្ចាស់ការដុតផ្ទះបងស្រីបែបនេះ។ ជនសង្ស័ យត្រូវ សមត្ថកិច្ចឃា ត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕