អាសូរណាស់! ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ នាំគ្នាដេញគប់នឹងវត្ថុរឹង បណ្ដាលឲ្យត្រូវក្បាលស្លា ប់ភ្លាមៗ ព្រោះតែ…

ខេត្តកណ្ដាល៖ កាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចមាត់ស្រះក្នុងភូមិកំពង់ព្រីង,សង្កាត់សិត្បូ,ក្រុងតាខ្មៅ,ខេត្តកណ្តាល។ ជនសង្ស័ យដែលស្លា ប់នោះមានឈ្មោះ យ៉េប សុខក្រី,ភេទប្រុស,អាយុ៣២ឆ្នាំ,មុខរបរនេសាទ,ជនជាតិខ្មែរអ៊ិស្លាម,ស្នាក់នៅលើទូក ក្នុងសង្កាត់កោះអន្លង់ចិន,ក្រុងតាខ្មៅ,ខេត្តកណ្តាល,មានស្រុកកំណើតនៅភូមិបារ៉ែនក្រោម,ឃុំស្វាយប្រទាល,ស្រុកស្អាង,ខេត្តកណ្តាល។

តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ ជនសង្ស័ យបានលួចចេកពងមាន់របស់អ្នកភូមិចំនួន២ស្ទង ខណៈនោះក៏ផ្អើលដល់ប្រជាពលរដ្ឋជិតខាងដែលមានគ្នាពី៣០ទៅ៤០នាក់ ខ្លះមានកាន់ដុំថ្មខ្លះកាន់ដំបងឈើបាននាំគ្នារត់ដេញគប់ និងវា យជនសង្ស័ យ ដោយបានស្រែកថាចោរៗ ហើយជនសង្ស័ យក៏បានរត់ហែលឆ្លងទឹកទន្លេមកខាងក្រោយរោងចក្រហ្គោលហ្វែម សំដៅចូលក្នុងទឹកស្រះ តែនៅពេលកម្លាំងទៅដល់ឃើញជនសង្ស័ យបានដេកស្លា ប់នៅជាប់មាត់ស្រះបា ត់ទៅហើយ ដោយមានរបួសស្នាមរយះ ក្បាលហូរឈា ម។

បន្ទាប់មកបានរាយកា រណ៍ជូនទៅសមត្ថកិច្ចចុះធ្វើការស្រាវជ្រាវនិងធ្វើការពិនិត្យដោយមានការចូលរួមពីផ្នែកជំនាញបច្ចេកទេសខេត្តកណ្តាល ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល,គ្រូពេទ្យ,អាជ្ញាធរ ហើយពិនិត្យឃើញថាសាកស ពមានស្នាមបែ កបបូរមាត់ក្រោមខាងស្តាំ ដាច់ដល់សាច់ខាងក្នុង និងមានស្នាមរបួ សខាងលើក្បាលប្រវែង១០ស.ម ជម្រៅដា ច់ដល់លលាដ៍ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ផ្សេងឡើយ។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានសន្និដ្ឋានថា ជនរ ងគ្រោះ ស្លា ប់ដោយសារប៉ះទង្គិចនិងវត្ថុរឹងមុខមុតលើផ្នែកក្បាលធ្ងន់ធ្ងរ។ សាកស ពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕