អាសូរណាស់! បុរសជាមេការខាងដាក់លូម្នាក់បានស្លា ប់យ៉ាងអាណោចអាធ័ម ដោយសារ…

ភ្នំពេញ៖ បុរសជាមេការដាក់លូក្រុមហ៊ុន OCIC ម្នាក់បានជិះម៉ូតូមួយគ្រឿងធ្វើដំណើរស្របទិសដៅជាមួយរថយន្តដឹកដីដោយគេអះអាងថា តៃកុងរថយន្តនឹងជនរ.ង.គ្រោះស្គាល់គ្នាហើយធ្វើការជាមួយគ្នា ខណៈពេលជិះមកដល់ចំណុចកើតហេតុបានស៊ីផ្លេដាក់ធ្វើឲ្យជនរ.ង.គ្រោះ.ចាប់ហ្វាំ្រងម៉ូតូ ហើយក៏រអិលដីខ្សាច់ដួ.លចូលក្រោមកង់រថយន្តកិ.នបែ.កក្បាលធ្លា.យខួរ.ស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ទួលសាលាក្នុងក្រុមហ៊ុន OCIC ភូមិដើមគរ,សង្កាត់ព្រែកតាសេក,ខណ្ឌជ្រោយចង្វា,រាជធានីភ្នំពេញ។

ជនរ.ង.គ្រោះ.ឈ្មោះ ឆែម វណ្ណា អាយុ៤៨ឆ្នាំ មុខរបរមេការដាក់លូក្នុង OCIC ស្នាក់នៅក្នុងការដ្ឋានកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិបារាយខាងលិច,សង្កាត់បារាយ,ក្រុងព្រៃវែង,ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសរ.ង.គ្រោះ.បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង១R-៣៤៨២ បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទួលសាលា ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនល្មម ខណ:ពេលជិះមកដល់ចំណុចកើតហេតុក៏មានរថយន្តធុនធំមួយគ្រឿងជាប្រភេទរថយន្តដឹកដីខ្សាច់ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ៣D-៨៨១៤ បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងស្របទិសដៅគ្នាស្របពេលនោះដោយសារតែជនរ.ង.គ្រោះ.នឹងអ្នកបើករថយន្តបង្កស្គាល់គ្នា ហើយបានស៊ីផ្លេរថយន្តដាក់ពីក្រោយធ្វើឲ្យជនរ.ង.គ្រោះ.ដែលកំពុងជិះម៉ូតូភ្ញាក់ចាប់ហ្វ្រាំបង្ខំ ស្រាប់តែម៉ូតូរបស់ជនរ.ង.គ្រោះ.រអិលដីខ្សាច់ នៅតាមចិញ្ចើមផ្លូវដួលចូលក្រោមកង់រថយន្តដឹកដី កង់ក្រោយខាងស្តាំរថយន្តបណ្ដាលឲ្យកិ.នបែ.កក្បាលធ្លា.យខួរ.ស្លា.ប់ភ្លាមៗនៅក្នុងថ្លុ.កឈា.មអ្នកបើកបររត់គេ.ចខ្លួនបា.ត់ស្រមោល។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុនិងបានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយតាមច្បាប់នៅពេលក្រោយ។ ចំណែកសា.ក.ស.ពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តព្រៃវែង៕