ចូលរួមរំលែកទុក្ខផង! អ្នកគ្រូបង្រៀនដ៏ស្រស់ស្អាតម្នាក់ បានទទួលមរណភាពចោលស្វាមី ដោយសារ…

ហ្វេសប៊ុក៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានសិស្សវិទ្យាល័យជាច្រើនដែលបានស្គាល់អ្នកគ្រូដែលបាន.ស្លា.ប់ និងជាពិសេសក្រុមគ្រួសារនៃស.ព មានការស្លុតចិត្តជាខ្លាំង បន្ទាប់ពីដឹងដំណឹងថាអ្នកគ្រូបង្រៀនដ៏មានប្រជាប្រិយម្នាក់ ក៏ដូចជាមានការស្រលាញ់និងចូលចិត្តពីសំណាក់កូនសិស្សជាច្រើន បានទទួលមរណភាពចោលស្វាមីទាំងវ័យក្មេង ដោយសារតែជំងឺ.សួត (សូមបញ្ជាក់ថាមិនមានការបញ្ជាក់លម្អិតអំពីជំងឺ.សួតនេះនោះទេ) ស.ពអ្នកគ្រូខាងលើមានឈ្មោះ ឆាយ រ៉ាវី ជាគ្រូបង្រៀនមុខវិជ្ជា ប្រវត្តិវិទ្យា ។

យ៉ាងណាម៉ិញនេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ(Ther Sina) បានបង្ហោះនូវសារចុងក្រោយមួយថា «សូមអោយវិញ្ញាណខ័ន្ធរបស់ មិត្តបានទៅកាន់សុគតិភព បើមានជាតិក្រោយខ្ញុំសូមអោយផលបុណ្យកុសលដែលខ្ញុំបានសាងទៅមិត្តទាំងអស់ ដើម្បីអោយមិត្តកើតមកមានសម្រស់កាន់តែស្អាត មានសុខភាពល្អ មានអាយុវែង កុំអោយអភ័ព្វដូចជាតិនេះ may your soul Rest In Peace😭😭 Chhay Ravy»។

ជាមួយគ្នានេះផងដែរបុរសដែលត្រូវជាស្វាមីនៃសពឈ្មោះ(Kim Sarykong)ក៏បានបង្ហោះនូវមួយយ៉ាងដូច្នេះថា «បុណ្យស.ពប្រពន្ធខ្ញុំនឹងប្រារព្ធធ្វេីនៅផ្ទះឯស្រុកកំណេីត ភូមិឈូកស្ទឹង,ឃុំឈូក,ស្រុកប្រាសាទសំបូរ,ខេត្តកំពង់ធំ។ ដំណឹងនេះដល់មិត្តភក្តិ កូនសិស្ស និងមិត្តរួមការងារទាំងអស់។ សូមអូនបានទៅកាន់សុគតិភព និងមកនៅនឹងប្អូនស្រីយេីងវិញ ប្អូននឹងចិញ្ចឹមឱ្យល្អ។ អូននិយាយថាទាមទារជួបប្តីគ្រប់ជាតិ បងព្រមណាអូន យេីងជួបគ្នាគ្រប់ជាតិ ជាប្តីប្រពន្ធល្អ រស់នៅជាមួយគ្នាដល់ចាស់ មិនឈឺដូចជាតិនេះទៀតទេ៕