រំភើបជំនួស ! តែប៉ុណ្ណេះរស់ស្រួលហើយ ពលករខ្មែរនៅថៃម្នាក់ត្រូវឆ្នោតរង្វាន់ធំមានទឹកប្រាក់ចំនួន១២លានបាត បើគិតជាលុយដុល្លារស្មើនឹង….

ហ្វេសប៊ុក៖ ពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងរំភើបជំនួសផងដែរ ដែលស្ត្រីជនជាតិខ្មែរម្នាក់ជាពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ មានសំណាងធំដោយត្រូវឆ្នោតរង្វាន់ធំពីប្រទេសថៃ នូវទឹកប្រាក់ប្រមាណ ១២ លានបាត ស្មើនឹងប្រមាណ ៣៩៧ ៧៤៦ ដុល្លារអាមេរិក។

បើតាមទំព័រហ្វេសប៊ុកមួយឈ្មោះ ឡៃលី ប៉ោយប៉ែត បានសរសេរបង្ហោះសារមួយជួយត្រេកអរផង និងបានរៀបរាប់ថា «ពលករខ្មែរធ្វើការនៅថៃត្រូវឆ្នោតថៃរង្វាន់ទីមួយបានលុយ ១២ លានបាត (ពលករឆ្លងដែន) 16-11-2020» ។

ជាមួយនឹងសំណាងមើលមិនឃើញរបស់ស្រ្តីជាពលករខ្មែរនៅថៃ ដែលមានលាភសំណាងបានត្រូវរង្វាន់ឆ្នោតលេខធំនេះដែរ បានធ្វើឱ្យបណ្តាមហាជនមានចិត្តរំភើបអរជំនួសយ៉ាងខ្លាំង ក្នុងពួកគេក៏បានចូលរួមអបអរសាទរដល់ស្រ្តីដែលត្រូវរង្វាន់ធំ ១២ លានបាតនោះផងដែរ ដែលប្រាក់រង្វាន់ទាំងនេះនឹងកែប្រែវាសនារបស់គាត់បាន មិនឱ្យលំបាកធ្វើការចំណាកស្រុកឆ្ងាយកូនចៅ ឆ្ងាយស្រុកកំណើតទៀតឡើយ៕