នេះជាឪកាសល្អណាស់ក្មួយស្រី!​ ជួយស៊ែបន្តផង ពេលនេះនាយ ពាក់ មី ប្រកាសរកលេខទូរស័ព្ទក្មួយស្រីដើម្បី…

ហ្វេសប៊ុក៖ តាមការសង្កេតបានអោយដឹងថា បងប្អូននៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញថាមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបថតជាច្រើនសន្លឹករបស់ក្មេងស្រីម្នាក់ដែលរស់នៅក្នុងខេត្តមណ្ឌលគីរី​​ បើតាមប្រភពនៅទីនោះ និងមើលទៅតាមរូបថតជាក់ស្តែងឃើញថាប្អូនស្រី ពិតជាមានជីវភាពលំបាក និងខ្វះខាតខ្លាំងណាស់ ប្អូនស្រីមានការហត់នឿយខ្លាំង នៅក្នុងការរស់នៅប្រចាំថ្ងៃ។

ជាក់ស្តែងនេះបើយោងទៅតាមគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា « ចៅមាណព Chavmeanup » បានធ្វើការបង្ហោះរូបថតរបស់ក្មេងស្រីម្នាក់នេះនិងភ្ជាប់មកជាមួយនិងសារមួយឃ្លាបែបនេះថា ៖​ « ស្នាមញញឹម​នៃ​សេចក្ដី​សង្ឃឹម​ របស់កុមារីម្នាក់នៅខេត្ត​មណ្ឌលគីរី​​ ដែលចង់សិក្សាហេីយចង់ប្រែក្លាយអនាគតគ្រួសារ​ នឹងសំរេចបំណងប្រាថ្នាជា​ អ្នកគ្រូបង្រៀន​នឹងជាសិល្បការិនី​ ។ បន្ទាប់​ពីលក់របស់របរបន្តិចបន្តួចអោយភ្ញៀវអស់ នាង​​បានច្រៀងបទចំរៀងដែលនាងច្រៀងពិរោះអោយយេីងទាំងអស់គ្នាស្តាប់​ បន្ទាប់​ពីទស្សនារមណីដ្ឋាន​ទឹកធ្លាក់ដាក់ដាំរួច​»។

នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុក​របស់នាយ ពាក់មី តារាកំប្លែង ប្រចាំស្ថានីយ៍ប៉ុស្តិ៍ CTN បានប្រកាសស្វែងរកប្អូនស្រី ដែលមានរូបសម្រស់ស្អាត ខាងលើ។ លោកបានរៀបរាប់ថា ” មានបងប្ពូនណាស្គាល់លេខ​ ក្មួយស្រីម្នាក់នេះអត់​ ខ្ញុំចង់ហៅគាត់ថត​”។