សូមទោសដែលកូនចៅព្យាយាមជួយលោកតាមិនបានជោគជ័យ ពេលនេះលោកតាបានលាពួកយើងរហូតហើយ…

លើលោកយើងនេះសង្ខារមនុស្សម្នាក់ៗពិតជាមិនទៀងទាត់នោះឡើយ កើតមកហើយរមែងតែង.ស្លា.ប់ទៅវិញវាជាច្បាប់ធម្មជាតិជាអ្នកកំណត់ គ្មាននរណាម្នាក់អាចជៀសផុតពីសេចក្ដិ.ស្លា.ប់បាននោះទេ ហើយក៏គ្មានរណាម្នាក់អាចដឹងមុនពីថ្ងៃដែលខ្លួនត្រូវស្លា.ប់.នោះទេ និងរឹតតែមិនដឹងទៅទៀតនោះគឺមិនដឹងថាត្រូវស្លា.ប់.ដោយសារអ្វី។

ដោយឡែកកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ មានរឿងរ៉ាវដ៏សោកសៅមួយបានកើតឡើង ជាពិសេសចំពោះសាច់ញាត្តិជនរងគ្រោះផ្ទាល់តែម្ដង ដោយលោកតាម្នាក់ បានទទួលមរណភាពដោយសារធ្លាក់ពីលើជណ្ដើរផ្ទះនៅពេលយប់។

យ៉ាងណាម៉ិញដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះ(Phoeun Theang) ដោយគាត់បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «សូមទោសដែលកូនចៅព្យាយាមជួយលោកតាមិនបានជោគជ័យ😭😭😭😭 ពេលនេះលោកតាបានលាពួកយើងរហូតហើយ😭😭😭 សូមលោកតាបដិសន្ឋិក្នុងសុខគតិឋាន🙏🙏🙏។ មូលហេតុ៖ គាត់ធ្លាក់ពីលើជណ្តើរផ្ទះពេលយប់ ១៥ ១១ ២៥៦៤/២០២០»៕