អាសូរណាស់! ម្ដាយនិងកូនលឺសំឡេងប្ដីស្រែកហៅឲ្យជួយនៅលើផ្ទះ ក៏នាំគ្នាឡើងទៅមើលស្រាប់តែឃើញប្ដី…

(កំពង់ធំ)៖ បុរសម្នាក់ដេក.ស្លា.ប់នៅលើផ្ទះរបស់ខ្លួនឯងបណ្ដាលមកពីជំងឺ.គាំ.ងបេះ.ដូង ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង ០០នាទីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិនិម្មិត,ឃុំទីពោ,ស្រុកសន្ទុក,ខេត្តកំពង់ធំ។ ជនរ.ង.គ្រោះឈ្មោះ នួន រិន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកកសិករនៅភូមិនិម្មិត,ឃុំទីពោ,ស្រុកសន្ទុក,ខេត្តកំពង់ធំ។

បើតាមការបំភ្លឺរបស់ឈ្មោះ កេីយ អឺត ភេទស្រី អាយុ៤៨ឆ្នាំ(ត្រូវជាប្រពន្ធ)បានរៀបរាប់ថា៖ កន្លងមកថាប្តីរបស់ខ្លួនឈ្មោះនួន រិន ចេះតែ មានអាការៈឈឺថប់់ចុកដេីមទ្រូងហេីយបានទៅឃ្វាលក្របីទាំងឈឺលុះនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៩ព្រឹកថាមិនស្រួលខ្លាំងបានតេទូរស័ព្ធអោយកូនឈ្មោះ នួន អ៊ីម អាយុ២៤ឆ្នាំ ទៅឌុបយកពីវាលមកពេទ្យឃុំ តែពេទ្យមិនហ៊ានទទួលមេីលក៏យកឪពុកមកផ្ទះ ដល់ផ្ទះអោយដេកលេីអង្រឹងមេីលគាត់មួយសន្ទុះរាងបានស្រួលក៏នាំគ្នាចុះដីទៅហាលស្រូវក្រោយផ្ទះជាមួយកូនក៏លឺសំឡេងហៅខ្លួន ក៏ពីរនាក់កូនឡេីងលេីផ្ទះមេីលគាត់ធ្លាក់ពីអង្រឹងរមួលខ្លួននៅលេីរនាបផ្ទះក៏នាំគ្នារិតទ្រូងធ្វេីចលនាតែមិនដឹងខ្លួនគាត់បែ.កពពុះ.មាត់ដាច់.ខ្យល់តែម្តងទៅ ក៏បានភ្ញាក់ផ្អេីលដល់អ្នកជិតខាងដឹងព័ត៌មាននេះដល់សមត្ថកិច្ច។

ក្រោយដឹងព័ត៌មានភ្លាមសមត្ថកិច្ចជំនាញសហការជាមួយប៉ុស្តិ៍រដ្ឋបាលរដ្ឋអំណាចភូមិ-ឃុំ គ្រូពេទ្យប្រចាំឃុំនិងក្រុមគ្រួសារស.ពចូលរួមពិនិត្យទីកន្លែងកេីតហេតុ និងសា.កស.ព។ តាមការពិនិត្យនៅលើដងខ្លួនជនរ​.ង.គ្រោះ.ពុំឃើញមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ឡើយ ហើយសមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា៖ ជនរ.ង.គ្រោះ.ឈ្មោះ នួន រិន បានស្លា.ប់.ដោយសារជំងឺ.គាំ.ងបេះ.ដូង។

មូលហេតុ៖ ជនរ.ង.គ្រោះ.មានជម្ងឺប្រចាំកាយមិនបានព្យាបាល។ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់ស.ពជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕