ឃាត់ខ្លួនយុវជន៣នាក់បន្ទាប់ពីជិះគេចគោលដៅត្រួតពិនិត្យ ហើយជ្រុលទៅបុកនគរបាលម្នាក់បណ្ដាលអោយ…

ភ្នំពេញ៖ សមត្ថកិច្ចម្នាក់ខ្ទាតដួលបោកនឹងថ្នល់រ.ងរបួ.សជើងធ្ង.ន់ធ្ងរ បន្ទាប់ពីត្រូវបានយុវជន៣នាក់ជិះម៉ូតូLet’s ឌុបគ្នា(អត់ពាក់មួកសុវត្ថិភាព)ចូលគោលដៅអនុវត្តច្បាប់ចរាចរណ៍ ហើយបន្ថែមល្បឿនបំណងគេចខ្លួនបែរជាទៅបុ.កសមត្ថកិច្ចម្នាក់ ខណៈពេលកំពុងតែឈរអនុវត្តច្បាប់ចរាចរណ៍បណ្ដាលឲ្យដួលតែម្ដង នៅគោលដៅអនុវត្តច្បាប់របស់អធិការដ្ឋានដ្ឋាននគរបាលខណ្ឌដូនពេញ,នៅរង្វង់មូលសម្ដេចសង្ឃជួនណាត,ស្ថិតក្នុងសង្កាត់ចតុមុខ,ខណ្ឌដូនពេញ,កាលពីវេលាម៉ោង១០:៣៥នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំណែកឯយុវជនទាំងបីនាក់នោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ។

សមត្ថកិច្ចដែលរ.ងរបួ.សមានឈ្មោះ គៀង ចំរ៉ុង អាយុ៣៥ឆ្នាំ ឋានន្តរសក្ដិអនុសេនីយ៍ឯក(ស័ក្តបី)បម្រើការនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ ខណៈពេលកម្លាំងចម្រុះមានទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការរាជធានីភ្នំពេញ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចកើតហេតុខាងលើ ស្រាប់តែមានយុវជនទំនើង៣នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក(Suzuki Let’s)ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CE-9346 ឌុបគ្នា(មិនពាក់មួកសុវត្ថិភាពទេ)ដោយពួកគេបានជិះយ៉ាងលឿនស្លេវចូលមកក្នុងគោលដៅខាងលើសមត្ថកិច្ចក៏បានហៅឲ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យសិន ស្រាប់តែឃើញសមត្ថកិច្ចភ្លាមពួកគេស្ទាក់ស្ទើបម្រុងជិះបកក្រោយ តែក្រឡេកមកឃើញសមត្ថកិច្ចចេញមកស្ទាក់ពីក្រោយរួចហើយ យុវជនទាំង៣នាក់មិនព្រមឈប់ទេ បែរជាបន្ថែមល្បឿនកាន់តែលឿនបំណងជិះគេចខ្លួនចេញឲ្យបានតែម្ដង តែពេលជិះគេចទៅឆ្វេងទៅស្ដាំៗបែរជាទៅបុ.កសមត្ថកិច្ចម្នាក់កំពុងតែឈរអនុវត្តច្បាប់ចរាចរណ៍បណ្ដាលឲ្យដួលតែម្ដង ហើយយុវជនទាំងបីនាក់នោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ។

ភ្លាមៗនោះមន្ត្រីសមត្ថកិច្ចនគរបាលដែលរ.ងរបួ.សជើងធ្ង.ន់នោះ ត្រូវបានបញ្ជូនទៅពិនិត្យនិងព្យាបាលរបួសនៅមន្ទីរពេទ្យភ្លាមៗ។ សមត្ថកិច្ចបានឲ្យដឹងបន្តថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទោះជានឿយហត់ និងប្រឈមនៅបញ្ហាជាច្រើនក្តីក៏សមត្ថកិច្ចមិនរុញរាឡើយ ក្នុងការអនុវត្តច្បាប់រឹតបន្តឹងច្បាប់ចរាចរណ៍នេះ ព្រោះការអនុវត្តច្បាប់នេះគឺបានជួយកាត់បន្ថយការគ្រោះ.ថ្នា.ក់.ចរាចរណ៍ជាច្រើន ជាពិសេគឺបានការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៕