រន្ធត់ណាស់! គ្រោះ ថ្នា ក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូពីរគ្រឿងបុ កគ្នា បណ្ដាលឲ្យស្លា ប់និងរបួ សមនុស្សចំនួន…

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤៤(១៣៧-១៣៨)ត្រង់ចំណុចភូមិឈូកស,ឃុំព្រះស្រែ,ស្រុកឧដុង្គ,ខេត្តកំពង់ស្ពឺ មានម៉ូតូ ០១គ្រឿងម៉ាក(HONDA DREAMC125)ឆ្នាំ2014 ពណ៌ខ្មៅ,ពាក់ផ្លាកលេខ កណ្ដាល1R-0717 បើកបរដោយឈ្មោះ វ៉ាង វឌ្ឍន: ភេទប្រុស អាយុ១៧ឆ្នាំ(ស្លា.ប់)ឌុបគ្នា០១នាក់ឈ្មោះ ម៉ាក់ វិច្ឆ័យ ភេទប្រុស អាយុ១៦ឆ្នាំ(ស្លា.ប់)អ្នកទាំងពីររស់នៅភូមិត្រពាំងក្អែក,ឃុំវាលពង់,ស្រុកឧដុង្គ,ខេត្តកំពង់ស្ពឺ។

បើកបរក្នុងទិសដៅពីលិចទៅកើត លុះបើកទៅដល់ចំណុចខាងលើបានបើកវ៉ាជែងរថយន្ត០១គ្រឿងដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា ហើយបានជ្រុលទៅបុ.ករថយន្ត០១គ្រឿងម៉ាក(HYUNDAI) ពណ៌ស ផ្លាកលេខ កំពង់ស្ពឺ3A-0878 អ្នកបើកបរមិនស្គាល់ឈ្មោះ(គេចខ្លួនបាត់)ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យរថយន្តបែកកង់មុខផ្នែកខាងឆ្វេង ហើយរថយន្តនោះបានរេចង្កូតទៅបុ.កម៉ូតូ០១គ្រឿងទៀត ម៉ាក(SUZUKI LET) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1HV-4706 បើកបរដោយឈ្មោះ ស៑ន ស្រីលា ភេទស្រី អាយុ១៩ឆ្នាំ(របួ.សធ្ង.ន់) ឌុបគ្នា០២នាក់ទី១. ឈ្មោះ យ៑ន កុសលភេទស្រី អាយុ១៨ឆ្នាំ(របួ.សធ្ង.ន់),ទី២ឈ្មោះ ធី គីមហួ ភេទស្រី អាយុ១៩ឆ្នាំ(របួ.សធ្ង.ន់)អ្នកទាំងពីរ រស់នៅភូមិតាឡក,ឃុំក្សេមក្សាន្ត,ស្រុកឧដុង្គ,ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យគ្រោះ.ថ្នា.ក់.មនុស្សនិង ខូចខាតសម្ភារដូចខាងក្រោម៖

ស្លា.ប់.មនុស្ស០២នាក់ប្រុស(ភាគីខាងម៉ូតូC-125 បានប្រគល់ស.ពទាំងពីរជូនទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី),របួ.សធ្ង.ន់មនុស្ស០៣នាក់ស្រី(ភាគីម៉ូតូ LET ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកឧដុង្គដឹកយកទៅសង្គ្រោះ),ខូចខាតម៉ូតូ០២គ្រឿងធ្ង.ន់០១គ្រឿង និងខូចខាតរថយន្ត០១គ្រឿងស្រាល ចំពោះវត្ថុតាងទាំងបីគ្រឿងខាងលើ កំពុងរៀបចំចាត់ចែងដើម្បីយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គដើម្បីចាត់ការតាមនីតិវិធីច្បាប់៕